មានការ​ចិញ្ចឹមជីវិត​ត្រូវ​ ​មាន​សេចក្តី​ព្យាយាម​ត្រូវ​ ​មានសតិ​ត្រូវ​ ​មាន​សមាធិ​ត្រូវ​ ​ក្នុង​យញ្ញ​វិធី​មាន​សភាព​យ៉ាងណា​។​ ​បពិត្រ​រា​ជញ្ញៈ​ ​យញ្ញ​វិធី​ ​មាន​សភាព​យ៉ាងនោះ​ឯង​ ​ទើប​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មាន​សេចក្តី​រុងរឿង​ធំដុំ​ ​ជា​យញ្ញ​វិធី​មានគុណ​ផ្សាយ​ទៅ​ច្រើន​។​ ​
 [​១៦៧​]​ ​គ្រានោះ​ឯង​ ​ស្តេច​បា​យា​សិរា​ជញ្ញៈ​ ​បាន​ផ្តើម​ដំ​កល់​ទាន​ ​ចំពោះ​សមណព្រាហ្មណ៍​ ​មនុស្ស​កំសត់​ ​អ្នកដើរ​ផ្លូវ​ ​អ្នក​ពណ៌នា​គុណ​ ​និង​យាចក​ទាំងឡាយ​។​ ​ក្នុង​ទាន​នោះ​ឯង​ ​ស្តេច​បា​យា​សិរា​ជញ្ញៈ​ ​តែង​ឲ្យ​ភោជន​មាន​សភាព​យ៉ាងនេះ​ ​គឺ​បាយ​ចុងអង្ករ​ ​មាន​ជ្រក់​ជា​គំរប់​ពីរ​ ​និង​សំពត់​សាច់​គគ្រាត​ ​មាន​ជាយ​ដ៏​ក្រាស់​។​ ​ឯ​ក្នុង​ការ​ឲ្យ​នោះ​ ​មាន​មាណព​ម្នាក់​ ​ឈ្មោះ​ឧត្តរៈ​ ​ជា​អ្នកចាត់ចែង​ទាន​ ​ឧត្តរ​មាណព​នោះ​ ​ឲ្យ​ទាន​ ​ហើយ​ឧទ្ទិស​យ៉ាងនេះ​ថា​ ​ដោយ​ការ​ឲ្យ​ទាន​នេះ​ ​សូមឲ្យ​ខ្ញុំ​បាន​ជួបនឹង​ស្តេច​បា​យា​សិរា​ជញ្ញៈ​តែ​ក្នុង​លោក​នេះ​ចុះ​ ​សូមកុំ​ឲ្យ​ជួប​ទៅ​ក្នុង​លោកខាងមុខ​ទៀត​ឡើយ​។​ ​ស្តេច​បា​យា​សិរា​ជញ្ញៈ​ ​បានឮ​ដំណឹង​ថា​ ​ឧត្តរ​មាណព​ឲ្យ​ទាន​ហើយ​ ​ក៏​ឧទ្ទិស​យ៉ាងនេះ​ថា​ ​ដោយ​ការ​ឲ្យ​ទាន​នេះ​ ​សូមឲ្យ​ខ្ញុំ​បាន​ជួបនឹង​ស្តេច​បា​យា​សិរា​ជញ្ញៈ​តែ​ក្នុង​លោក​នេះ​ចុះ​ ​សូមកុំ​ឲ្យ​ជួប​ក្នុង​លោកខាងមុខ​ឡើយ​។​ ​ទើប​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​ត្រាស់​ឲ្យ​ហៅ​ ​ឧត្តរ​មាណព​មក
ថយ | ទំព័រទី ៣៧៥ | បន្ទាប់