បម្រើ​យើង​ម្តង​ៗ​ចុះ​។​ ​ម្នាល​អានន្ទ​ ​បរិនាយក​រ័តន៍​ ​បាន​ទទួល​ព្រះរាជឱង្ការ​ ​នៃ​ព្រះបាទ​មហា​សុ​ទស្សនៈ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​។​ ​ម្នាល​អានន្ទ​ ​សម័យ​ខាងក្រោយ​មក​ ​លុះ​កាល​កន្លងទៅ១០០ឆ្នាំ​ៗ​ ​ដំរី៤២០០០ៗ​ ​ក៏​នាំគ្នា​មកកាន់​ទី​បម្រើ​ព្រះបាទ​មហា​សុ​ទស្សនៈ​ម្តង​ៗ​។​ ​ម្នាល​អានន្ទ​ ​លុះ​កាល​កន្លងទៅ​ច្រើន​ឆ្នាំ​ ​ច្រើន​រយ​ឆ្នាំ​ ​ច្រើន​ពាន់​ឆ្នាំ​ ​ព្រះនាង​សុ​ភទ្ទា​ទេវី​ ​ទ្រង់​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ខាន​ឃើញ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​អស់​កាលយូរ​មក​ហើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចូល​ទៅ​គាល់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ព្រះនាង​សុ​ភទ្ទា​ទេវី​ ​ទ្រង់​ត្រាស់​ហៅ​ ​(​ពួក​)​ ​ស្រីស្នំ​ថា​ ​នាង​ទាំងឡាយ​ ​ចូរ​មក​ ​ចូរ​កក់ក្បាល​ ​ចូរ​ដណ្តប់សំពត់​ពណ៌លឿង​ ​យើង​ខាន​បានឃើញ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​អស់​កាលយូរ​មក​ហើយ​ ​យើង​គួរ​នឹង​ចូល​ទៅ​គាល់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​ ​ម្នាល​អានន្ទ​ ​ពួក​ស្រីស្នំ​ ​ក៏បាន​ទទួល​ព្រះរាជ​សវនីយ​ ​នៃ​ព្រះនាង​សុ​ភទ្ទា​ទេវី​ថា​ ​ព្រះនាង​ម្ចាស់​ ​យ៉ាងនោះ​មែនហើយ​ ​ដូច្នេះហើយ​ ​ក៏​កក់ក្បាល​ ​ដណ្តប់សំពត់​ពណ៌លឿង​ ​ដើរចូល​ទៅត្រង់​ទី​ ​
ថយ | ទំព័រទី ៣៨ | បន្ទាប់