[​២១​]​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ព្រះនាង​សុ​ភទ្ទា​ទេវី​ ​ទ្រង់​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ឥន្ទ្រិយ​របស់​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ថ្លា​ស្អាត​ណាស់​តើ​ ​ព្រះ​ឆវិវណ្ណ​ផូរផង់​ ​សូម​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​កុំ​ទិវង្គត​ឡើយ​។​ ​ទើប​ព្រះនាង​សុ​ភទ្ទា​ទេវី​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​នឹង​ព្រះបាទ​មហា​សុ​ទស្សនៈ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​នគរ​ទាំង៨៤០០០​ ​របស់​ព្រះអង្គ​នេះ​ ​មាន​ម​គ​រកុ​សាវ​តី​រាជធានី​ ​ជា​ប្រធាន​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​បង្កើត​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​នគរ​ទាំង​នុ៎ះ​ ​សូម​ព្រះអង្គ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ប្រាសាទ៨៤០០០​ ​របស់​ព្រះអង្គ​នេះ​ ​មាន​ធម្ម​ប្រាសាទ​ ​ជា​ប្រធាន​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​បង្កើត​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​ប្រាសាទ​ទាំង​នុ៎ះ​ ​សូម​ព្រះអង្គ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​កូ​ដា​គារ​ប្រាសាទ៨៤០០០របស់​ព្រះអង្គ​ ​មាន​ប្រាសាទ​ឈ្មោះ​កូ​ដា​គារ​ដ្ឋាន​ប្រាក់​ ​ជា​ប្រធាន​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​បង្កើត​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​កូ​ដា​គារ​ដ្ឋាន​ប្រាក់​ទាំង​នុ៎ះ​ ​សូម​ព្រះអង្គ​ ​ទ្រង់​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បល្លង្ក៨៤០០០​ ​របស់​ព្រះអង្គ​នេះ​ ​ជា​បល្លង្ក​មាស​ ​ប្រាក់​ ​ភ្លុក​ ​កែវមរកត​ ​ដែល​ក្រាល
ថយ | ទំព័រទី ៤១ | បន្ទាប់