តថាគត បានកើតជាព្រះបាទមហាសុទស្សនៈ ក្នុងសម័យនោះ នគរ៨៤០០០ មានកុសាវតីរាជធានី ជាប្រធាននោះ ជារបស់តថាគត ប្រាសាទ៨៤០០០ មានធម្មប្រាសាទ ជាប្រធាននោះ ជារបស់តថាគត កូដាគារដ្ឋាន៨៤០០០ មានកូដាគារដ្ឋានប្រាក់ ជាប្រធាននោះ ជារបស់តថាគត បល្លង្ក៨៤០០០ ដែលជាមាស ប្រាក់ ភ្លុក កែវមរកត ក្រាលដោយសំពត់ ធ្វើដោយរោមសត្វសាហាវ ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានផ្កាចង្កោម ក្រាលដោយកម្រាលដ៏ល្អ ដែលធ្វើដោយស្បែកប្រើស មានខ្នើយពណ៌ក្រហមទាំងសងខាង ព្រមទាំងពិតាន ក៏ពណ៌ក្រហមទាំងសងខាងនោះ ជារបស់តថាគត ដំរី៨៤០០០ មានដំរីឈ្មោះឧបោសថនាគរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាសនោះ ជារបស់តថាគត សេះ ៨៤០០០ មានសេះឈ្មោះវលាហកអស្សរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាសនោះ ជារបស់តថាគត រាជរថ៨៤០០០ មានវេជយន្តរថ