ព្រះអង្គជាធម្មិកធម្មរាជ ទ្រង់បានធ្វើប្រយោជន៍ឲ្យដល់ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងនិគមជនបទ បានឮថា ពួកមនុស្សនិយាយសរសើរព្រះរាជានោះថា ព្រះរាជានោះ ជាធម្មិកធម្មរាជ ទ្រង់ធ្វើសេចក្តីសុខដល់យើងទាំងឡាយ យ៉ាងនេះហើយ ទ្រង់ទិវង្គតទៅ យើងទាំងឡាយ ក៏នៅជាសុខសប្បាយ ក្នុងដែនរបស់ព្រះរាជានោះ ជាធម្មិកធម្មរាជយ៉ាងនេះ ព្រះរាជានោះ ទ្រង់ជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទ្រង់ធ្វើនូវការបំពេញកិច្ចក្នុងសីល បានឮថា ពួកមនុស្សនាំគ្នានិយាយយ៉ាងនេះថា ព្រះបាទមាគធសេនិយពិម្ពិសារ ព្រះអង្គ តែងមានព្រះរាជឱង្ការសរសើរព្រះមានព្រះភាគ ដរាបដល់មរណកាល ហើយទ្រង់ទិវង្គតទៅដូច្នេះ លុះព្រះរាជានោះ ទ្រង់ទិវង្គតកន្លងទៅយូរហើយ ព្រះមានព្រះភាគ មិនទ្រង់ព្យាករសោះ ប្រសិនបើទ្រង់ព្យាករ នូវព្រះរាជានោះ ដោយប្រពៃហើយ ជនច្រើននាក់ គប្បីជ្រះថ្លា គប្បីទៅកាន់សុគតិ ដោយសេចក្តីជ្រះថ្លានោះ សម្ពោធិញ្ញាណរបស់ព្រះមានព្រះភាគ រមែងមាននៅក្នុងពួកជន ដែលនៅក្នុងដែនមគធៈ កាលបើសម្ពោធិញ្ញាណ របស់ព្រះមានព្រះភាគ មាននៅក្នុងពួកជន ដែលនៅក្នុងដែនមគធៈណាហើយ ហេតុអ្វី ព្រះមានព្រះភាគ មិនទ្រង់ព្យាករ ក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន អ្នកនៅក្នុងដែនមគធៈនោះ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល