ដើម្បីសកទាគាមិមគ្គ ក៏តាំងនៅល្អ។ ជនវសភយក្ស ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាបុគ្គលមិនធ្លាក់ចុះ ដឹងច្បាស់នូវដំណើរមិនធ្លាក់ចុះ អស់កាលជាអង្វែង ដូច្នេះក្តី(១) ក្រាបទូលថា សេចក្តីប៉ុនប៉ងរបស់ខ្ញុំព្រះអង្គ ដើម្បីសកទាគាមិមគ្គ ក៏តាំងនៅល្អ ដូច្នេះក្តី(២) ជនវសភយក្សមានអាយុ បានឈ្មោះថា ស្គាល់នូវកិរិយាត្រាស់ដឹង នូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ព្រោះហេតុណា ហេតុនេះជាអស្ចារ្យ របស់ជនវសភយក្សមានអាយុ ហេតុនេះ ជាហេតុចំឡែករបស់ជនវសភយក្សមានអាយុ។ ជនវសភយក្ស ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ មិនមែនជាខាងក្រៅសាសនា របស់ព្រះអង្គទេ
(១) ពាក្យជនវសភយក្ស ក្រាបទូលអំពីព្រះដំណើរដែលខ្លួនបានសោតាបត្តិផល ជាអវិនិបាតបុគ្គល ជាបុគ្គលមិនធ្លាក់ទៅក្នុងអបាយ។ (២) ពាក្យជនវសភយក្ស ក្រាបទូលព្រះ អំពីការដែលខ្លួនបានសោតាបត្តិផលហើយ តែមិនប្រមាទលក់នៅក្នុងសោតាបត្តិផលនោះទេ មានព្យាយាម ប្រាថ្នាដើម្បីបាននូវសកទាគាមិមគ្គតទៅទៀត។