[៣៣] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពន្លឺដ៏ធំទូលាយ កើតឡើងក្នុងទិសខាងជើង រស្មីមានប្រាកដហើយ កន្លងនូវទេវានុភាព របស់ពួកទេវតា បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ព្រះឥន្ទ្រជាធំ ជាងពួកទេវតា ត្រាស់ហៅនូវពួកតាវត្តិង្សទេវតាមកថា ម្នាលគ្នាយើងទាំងឡាយ និមិត្តទាំងឡាយប្រាកដឡើង ពន្លឺកើតព្រម រស្មីមានប្រាកដដោយប្រការណា ព្រហ្មមុខជានឹងមានមកប្រាកដ ដោយប្រការនេះ ព្រោះថា ពន្លឺកើតព្រម រស្មីមានប្រាកដដោយហេតុណា ហេតុនុ៎ះ ជាបុព្វនិមិត្តរបស់ព្រហ្មនាំឲ្យមានប្រាកដ។
[៣៤] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកតាវត្តិង្សទេវតាអង្គុយលើអាសនៈទាំងឡាយរបស់ខ្លួន ហើយគិតថា យើងទាំងឡាយ នឹងដឹងនូវរស្មីនេះ ផលនឹងមានដោយហេតុណា យើងទាំងឡាយ ស្គាល់ច្បាស់នូវហេតុនោះ ហើយសឹមទៅ។ ឯមហារាជទាំង៤ ក៏គង់លើអាសនៈ
និមិត្តទាំងឡាយ ប្រាកដឡើង ដោយប្រការណា ព្រហ្មមុខជានឹងមានមកប្រាកដ ដោយប្រការនោះ រស្មីដ៏ធំទូលាយ មានប្រាកដ នេះជាបុព្វនិមិត្តរបស់ព្រហ្ម។