[​៣៨​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​សន​ង្កុ​មារ​ព្រហ្ម​ ​ប្រមូល​នូវ​ខ្លួន​ដែល​ច្រើន​ ​ឲ្យ​មក​ជា​ខ្លួន​តែមួយ​វិញ​ ​លុះ​ប្រមូល​នូវ​ខ្លួន​ដែល​ច្រើន​ ​ឲ្យ​មក​ជា​ខ្លួន​តែមួយ​វិញ​ហើយ​ ​ក៏​អង្គុយ​លើ​បល្លង្ក​ ​របស់​ព្រះឥន្ទ្រ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ហើយ​ត្រាស់​ហៅ​ពួក​តាវត្តិង្ស​ទេវតា​ ​មក​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ពួក​តាវត្តិង្ស​ទេវតា​ ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ឥទ្ធិបាទ​ទាំង៤នេះ​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​បញ្ញត្ត​ហើយដោយ​ល្អ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើ​ឫទ្ធិ​ឲ្យ​ច្រើន​ ​ដើម្បី​ធ្វើ​ឫទ្ធិ​ឲ្យ​វិសេស​ឡើង​ ​ដើម្បី​ធ្វើ​ឫទ្ធិ​ឲ្យ​ប្លែក​ៗ​ ​ឥទ្ធិបាទ​ទាំង៤​ ​នោះ​ ​តើ​ដូចម្តេច​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​(​១​)​ ​និង​បធាន​សង្ខារ​(​២​)​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកប​ដោយ​វិ​រិ​យស​មា​ធិ​ ​និង​បធាន​សង្ខារ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​ចិត្ត​សមាធិ​ ​និង​បធាន​សង្ខារ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ ​ម្នាល​អ្នក​ដ៏​ចំរើន​
​(​១​)​ ​សមាធិ​ ​មាន​ឆន្ទៈ​ ​ជាហេតុ​។​ ​(​២​)​ ​បធាន​សង្ខារ​ ​បាន​ដល់​សម្ម​ប្ប​ធាន​ទាំង៤​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់