យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវលួចរបស់ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវនិយាយពាក្យកុហក មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគវត្ថុតាមសមគួរចុះ។ ម្នាលអានន្ទ មួយវិញទៀត ពួកស្តេចណា ដែលជាសឹកសត្រូវ ក្នុងឧត្តរទិស ពួកស្តេចនោះ ក៏ត្រឡប់ជាចុះចូលព្រះបាទមហាសុទស្សនៈវិញ។ ម្នាលអានន្ទ តពីនោះមក ចក្ករ័តន៍នោះ បានបង្ក្រាបផែនដី ដែលមានសមុទ្រជាទីបំផុត រួចហើយត្រឡប់មកកាន់កុសាវតីរាជធានីវិញ ហើយឋិតនៅក្នុងរបៀងសាលាសម្រាប់វិនិច្ឆ័យ ទៀបទ្វារព្រះបរមរាជវាំង របស់ព្រះបាទមហាសុទស្សនៈ នៅនឹងថ្កល់ ហាក់ដូចជាបាក់ភ្លៅ ហើយបំភ្លឺក្នុងព្រះរាជវាំង របស់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ចក្ករ័តន៍ មានសភាពយ៉ាងនេះ កើតប្រាកដឡើង ដល់ព្រះបាទមហាសុទស្សនៈ។
[៣] ម្នាលអានន្ទ តទៅទៀត ហត្ថិរ័តន៍ (ដំរីកែវ) ជាស្តេចដំរី ឈ្មោះឧបោសថ មានសម្បុរសសុទ្ធ មានអវយវៈ តូចធំសមរម្យទាំងអស់ ជាដំរីមានឫទ្ធិ អាចហោះទៅលើអាកាសបាន កើតប្រាកដឡើងដល់ព្រះបាទមហាសុទស្សនៈ។ លុះព្រះបាទមហាសុទស្សនៈ ទ្រង់ទតឃើញហើយ