យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​មិន​ត្រូវ​សម្លាប់សត្វ​ ​មិន​ត្រូវ​លួច​របស់​ដែលគេ​មិនបាន​ឲ្យ​ ​មិន​ត្រូវ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ ​មិន​ត្រូវ​និយាយ​ពាក្យ​កុហក​ ​មិន​ត្រូវ​ផឹកទឹក​ស្រវឹង​ឡើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​បរិភោគ​វត្ថុ​តាម​សមគួរ​ចុះ​។​ ​ម្នាល​អានន្ទ​ ​មួយវិញទៀត​ ​ពួក​ស្តេច​ណា​ ​ដែល​ជា​សឹកសត្រូវ​ ​ក្នុង​ឧត្តរទិស​ ​ពួក​ស្តេច​នោះ​ ​ក៏​ត្រឡប់ជា​ចុះចូល​ព្រះបាទ​មហា​សុ​ទស្សនៈ​វិញ​។​ ​ម្នាល​អានន្ទ​ ​តពីនោះមក​ ​ចក្ករ័តន៍​នោះ​ ​បាន​បង្ក្រាប​ផែនដី​ ​ដែល​មាន​សមុទ្រ​ជាទីបំផុត​ ​រួចហើយ​ត្រឡប់​មក​កាន់​កុសា​វតី​រាជធានី​វិញ​ ​ហើយ​ឋិតនៅ​ក្នុង​របៀង​សាលា​សម្រាប់​វិនិច្ឆ័យ​ ​ទៀប​ទ្វារ​ព្រះបរមរាជវាំង​ ​របស់​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​នៅនឹង​ថ្កល់​ ​ហាក់ដូចជា​បាក់​ភ្លៅ​ ​ហើយ​បំភ្លឺ​ក្នុង​ព្រះរាជវាំង​ ​របស់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​ ​ម្នាល​អានន្ទ​ ​ចក្ករ័តន៍​ ​មាន​សភាព​យ៉ាងនេះ​ ​កើត​ប្រាកដ​ឡើង​ ​ដល់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​
 [​៣​]​ ​ម្នាល​អានន្ទ​ ​តទៅទៀត​ ​ហត្ថិ​រ័តន៍​ ​(​ដំរី​កែវ​)​ ​ជា​ស្តេច​ដំរី​ ​ឈ្មោះ​ឧបោសថ​ ​មាន​សម្បុរស​សុទ្ធ​ ​មាន​អវយវៈ​ ​តូច​ធំ​សមរម្យ​ទាំងអស់​ ​ជា​ដំរី​មាន​ឫទ្ធិ​ ​អាច​ហោះ​ទៅលើ​អាកាស​បាន​ ​កើត​ប្រាកដ​ឡើង​ដល់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​ ​លុះ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់ទត​ឃើញ​ហើយ
ថយ | ទំព័រទី ៩ | បន្ទាប់