ដល់​ធម៌​ ​ក៏​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាកុសល​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាអកុសល​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អំពី​ប្រកបដោយ​ទោស​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អំពើ​មិន​មានទោស​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អំពើ​គួរ​សេព​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អំពើ​មិន​គួរ​សេព​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អំពើថោកទាប​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អំពើ​ខ្ពង់ខ្ពស់​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អំពើ​ខ្មៅ​ ​ជា​អំ​ពើស​ ​ជា​អំពើ​មាន​ចំណែក​ប្រៀបផ្ទឹម​គ្នា​។​ ​កាលដែល​បុគ្គល​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ ​ឃើញច្បាស់​យ៉ាងនេះ​ហើយ​ ​អវិជ្ជា​ ​ក៏​សាបសូន្យ​ទៅ​ ​វិជ្ជា​ក៏​កើតឡើង​។​ ​សេចក្តី​សុខ​ ​រមែង​កើតឡើង​ ​ដល់​បុគ្គល​នោះ​ ​ព្រោះ​ការ​សាបសូន្យ​ទៅ​នៃ​អវិជ្ជា​ ​ព្រោះ​ការ​កើតឡើង​នៃ​វិជ្ជា​ ​ឯ​សោមនស្ស​ ​ក៏​កើតឡើង​ ​ដោយ​ក្រៃលែង​ ​ព្រោះ​សេចក្តី​សុខ​ ​(​នោះ​ជា​បច្ច័យ​)​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​សេចក្តី​រីករាយ​មាន​កម្លាំង​ខ្លាំង​ ​រមែង​កើតឡើង​ ​ព្រោះ​សេចក្តី​រីករាយ​មាន​កម្លាំង​ទន់​ ​ដូចម្តេច​មិញ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​សេចក្តី​សុខ​ ​រមែង​កើតឡើង​ ​ព្រោះ​ការ​សាបសូន្យ​ទៅ​នៃ​អ​វិ​ជ្ចា​ ​ព្រោះ​ការ​កើតឡើង​នៃ​វិជ្ជា​ ​ឯ​សោមនស្ស​ ​ក៏​រមែង​កើតឡើង​ ​ដោយ​ក្រៃលែង​ ​ព្រោះ​សេចក្តី​សុខ​ ​(​នោះ​ជា​បច្ច័យ​)​ ​ដូច្នោះ​ដែរ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​នេះឯង​ជា​
ថយ | ទំព័រទី ៩៤ | បន្ទាប់