បរិព្វាជកទាំងនោះ ក៏បន្លឺសំឡេងហ៊ោ សំឡេងខ្លាំងថា ពួកយើង ដែលជាអ្នករួមអាចារ្យផងគ្នា មិនដែលឃើញ ក្នុងដំណើរនេះឡើយ ពួកយើង ដែលជាអ្នករួមអាចារ្យផងគ្នា មិនដែលឃើញ ក្នុងដំណើរនេះឡើយ ពួកយើងមិនធ្លាប់ដឹង ឲ្យលើសជាងពីនេះទៅទៀតឡើយ។
[២៩] កាលណាសន្ធានគហបតី បានដឹងថា ឥឡូវនេះ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនេះ កំពុងប្រុសស្តាប់ភាសិត របស់ព្រះមានព្រះភាគ ត្រាប់ត្រង់ស្រោតប្រសាទ ដំកល់ចិត្តមិនឲ្យរាយមាយ ដោយពិតដូច្នោះហើយ ទើបបាននិយាយពាក្យនេះ នឹងនិគ្រោធបរិព្វាជកថា បពិត្រនិគ្រោធ លោកបាននិយាយនឹងខ្ញុំរួចហើយថា នែគហបតិ ដូចជាយើងរិះគន់ អ្នកត្រូវដឹងថា ព្រះសមណគោតម ចរចាជាមួយនឹងអ្នកណាបាន ប្រទះសាកច្ឆាជាមួយនឹងអ្នកណាបាន ល្បងនូវភាពវាងវៃ ដោយប្រាជ្ញាជាមួយនឹងអ្នកណា (ដូចម្តេចបាន) ព្រោះប្រាជ្ញារបស់ព្រះសមណគោតម វិនាសបាត់ទៅ ក្នុងផ្ទះស្ងាត់ទៅហើយ ព្រះមសណគោតម មិនហ៊ានចូលកាន់បរិសទ្យទេ មិនអាចធ្វើការចរចា នឹងអ្នកដទៃបានទេ