ពាក្យ​របស់​ព្រះសមណគោតម​ ​ត្រឡប់ទៅ​ជា​ពាក្យ​ខុស​វិញ​យ៉ាងណា​ ​(​អ្នក​គប្បី​ធ្វើ​យ៉ាងនោះ​)​។​ ​ម្នា​លភ​គ្គ​វៈ​ ​គ្រានោះ​ឯង​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​មិន​ជឿ​ពាក្យ​តថាគត​ ​ហើយក៏​រាប់​តាំង​អំពី១ថ្ងៃ​ ​២ថ្ងៃ​ ​រហូតដល់៧យប់​ ​៧ថ្ងៃ​។​ ​ម្នា​លភ​គ្គ​វៈ​ ​លំដាប់នោះ​ឯង​ ​អ​ចេ​លកោរ​ខត្តិយៈ​ ​ក៏បាន​ធ្វើ​មរណកាល​ ​ដោយ​អលស​ក​ព្យាធិ​ ​ក្នុង​ថ្ងៃទី៧​ ​(​នោះ​មែន​)​ ​លុះ​ធ្វើ​មរណកាល​ហើយ​ ​ក៏​ទៅ​កើត​ក្នុង​ពួក​អសុរ​ឈ្មោះ​កា​លក​ញ្ជិ​កៈ​ ​ជា​អសុរកាយ​ថោកទាប​ជាងគេ​ទាំងអស់​ ​ពួក​មហាជន​ ​ក៏​នាំគ្នា​យក​អ​ចេល​ ​ដែល​ធ្វើ​មរណកាល​ហើយ​នោះ​ ​ទៅ​ចោល​ក្នុង​ព្រៃស្មសាន​ ​ដែល​មាន​ដើម​ស្បូវរណ្តាស​។​ ​ម្នា​លភ​គ្គ​វៈ​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​បានឮ​ដំណឹង​ថា​ ​អ​ចេ​លកោរ​ខត្តិយៈ​ ​បាន​ធ្វើ​មរណកាល​ ​ដោយ​អលស​ក​ព្យាធិ​ ​ពួក​មនុស្ស​បាន​នាំ​យក​ទៅ​ចោល​ឯ​ព្រៃស្មសាន​ ​ដែល​មាន​ដើម​ស្បូវរណ្តាស​។​ ​ម្នា​លភ​គ្គ​វៈ​ ​លំដាប់នោះ​ឯង​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ក៏​ដើរចូល​ទៅ​រក​អ​ចេ​លកោ​រក្ខ​ត្តិ​យៈ​ ​ក្នុង​ព្រៃស្មសាន​ ​ដែល​មាន​ដើម​ស្បូវរណ្តាស​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​យកដៃ​ទះ​សាកសព​អ​ចេ​លកោ​រក្ខ​ត្តិ​យៈ៣ដង​
ថយ | ទំព័រទី ១៥ | បន្ទាប់