សួរ​ថា​ ​ម្នាល​អាវុសោ​កោ​រក្ខ​ត្តិ​យៈ​ ​អ្នកដឹង​គតិ​របស់​ខ្លួន​ឬទេ​។​ ​ម្នា​លភ​គ្គ​វៈ​ ​សម័យ​នោះ​ឯង​ ​សាកសព​អ​ចេ​លកោ​រក្ខ​ត្តិ​យៈ​ ​យកដៃ​បោស​ខ្នង​ ​ក្រោក​ឡើង​ប្រាប់​ថា​ ​ម្នាល​អាវុសោ​សុ​នក្ខត្តៈ​ ​ខ្ញុំ​ដឹង​គតិ​របស់ខ្ញុំ​ថា​ ​ខ្ញុំ​បាន​មក​កើត​ក្នុង​ពួក​អសុរ​ឈ្មោះ​កា​លក​ញ្ជិ​កៈ​ហើយ​ ​ជា​អសុរកាយ​ថោកទាប​ជាងគេ​ទាំងអស់​(​១​)​ ​ដូច្នេះ​រួចហើយ​ ​ក៏​ដួល​ដេកផ្ងារ​ស្រទាង​ ​ក្នុង​ទីនោះ​ទៅវិញ​។​ ​ម្នា​លភ​គ្គ​វៈ​ ​គ្រានោះ​ឯង​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ក៏​ចូល​មករ​កត​ថា​គត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ម្នា​លភ​គ្គ​វៈ​ ​លុះ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​តថាគត​ក៏​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​សុ​នក្ខត្តៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​តថាគត​បាន​ប្រារព្ធ​ព្យាករណ៍​ ​នូវ​អ​ចេ​លកោរ​ខត្តិយៈ​ ​ប្រាប់​អ្នក​យ៉ាងណាមិញ​ ​វិបាក​នោះ​ ​ក៏​ពិត​ដូច្នោះ​មែន​ ​មិនបាន​ទៅជា​ខុស​វិញ​ទេ​ឬ​។​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ក៏​ទូល​តប​មកវិញ​ថា​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សាកសព​អ​ចេ​លកោ​រក្ខ​ត្តិ​យៈ​ ​ដែល​ស្លាប់​ហើយ​ ​ត្រឡប់​ក្រោក​ឡើង​ ​និយាយ​តប​មក​នឹង​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​វិញ​បាន​នេះ​ ​ក៏ដោយ​អានុភាព​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​។​ ​មាន​ដំណាល​ថា​ ​ព្រះមានព្រះភាគ​ ​បាន​នាំ​យក​អ​ចេ​លកោ​រក្ខ​ត្តិ​យៈ​ ​ពី​កំណើត​អសុរកាយ​ ​មក​បញ្ចូល​ក្នុង​រូប​ខ្មោច​អ​ចេ​លនោះ​ ​ឲ្យ​និយាយ​កើត​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្មោច​អ​ចេ​លកោ​រក្ខ​ត្តិ​យៈ​ ​និយាយ​បាន​
ថយ | ទំព័រទី ១៦ | បន្ទាប់