[៧១] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ក៏បណ្តាវណ្ណៈទាំង៤នេះ វណ្ណៈណា ជាភិក្ខុ ជាអរហន្ត ជាខីណាស្រព ប្រព្រឹត្តព្រហ្មចារ្យ រួចស្រេចហើយ បានធ្វើសោឡសកិច្ចស្រេចហើយ មានភារៈដាក់ ចុះហើយ បានសម្រេចប្រយោជន៍របស់ខ្លួន ដោយលំដាប់ហើយ មានតណ្ហា ជាគ្រឿងចងក្នុងភពអស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះបានត្រាស់ដឹងដោយប្រពៃ អ្នកនោះប្រាកដថា ជាបុគ្គលប្រសើរលើសជាងវណ្ណៈទាំង៤នោះ តាមធម៌ពិត មិនមែនមិនដោយធម៌ទេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជនទាំងបច្ចុប្បន្ន និងបរលោក។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សូម្បីព្រហ្មឈ្មោះ សនង្កុមារ ក៏បានពោលគាថាទុកថា
ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ឯគាថានេះឯង ព្រហ្មឈ្មោះ សនង្កុមារ បានពោលពីរោះហើយ មិនមែនពោលមិនពីរោះទេ បានសំដែងល្អហើយ មិនមែនសំដែងមិនល្អទេ ជាគាថាប្រកបដោយ ប្រយោជន៍ មិនមែនជាមិនប្រកបដោយប្រយោជន៍ឡើយ តថាគត ក៏យល់ព្រមដែរ។
[៧២] ខត្តិយៈ ជាជាតិប្រសើបំផុត ក្នុងប្រជុំជន ដែលជាអ្នករឭកដល់គោត្រ អ្នកដែលបរិបូណ៌ដោយវិជ្ជា និងចរណៈ ប្រសើរបំផុត ក្នុងពួកទេវតា និងមនុស្ស។