ត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ១។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ កាលប្រតិបត្តិតាមគួរ ដល់ពាក្យប្រៀនប្រដៅ នឹងបានជាសកទាគាមិបុគ្គល ព្រោះអស់ទៅនៃសំយោជនៈទាំងឡាយ ៣ប្រការ និងស្រាលស្តើងចាករាគៈ ទោសៈ មោហៈ នឹងមកកាន់លោកនេះ តែម្តងទៀត ទើបធ្វើនូវទីបំផុតទុក្ខបាន១។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ កាលប្រតិបត្តិតាមគួរ ដល់ពាក្យប្រៀនប្រដៅ នឹងបានជាឱបបាតិកៈ (ជាអនាគាមិបុគ្គល) ព្រោះអស់ទៅនៃសំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ប្រការ នឹងបរិនិព្វាន ក្នុងភពនោះ មិនត្រឡប់ចាកលោកនោះ ជាធម្មតា១។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ កាលប្រតិបត្តិតាមគួរ ដល់ពាក្យប្រៀនប្រដៅ នឹងធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ននេះ ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថ១។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុងអនុសាសនវិធាទាំងឡាយ។