បុគ្គលមិនឃើញសេចក្តីនុ៎ះ ដូច្នេះសោះ សមជាដកពាក្យនេះចេញ ក្នុងរឿងនោះ។ បុគ្គលនោះ ថែមទាំងមិនឃើញសេចក្តីនុ៎ះ ដូច្នេះថា ព្រហ្មចារ្យនោះ បរិសុទ្ធក្រៃលែងយ៉ាងនេះ សមជាបញ្ចូលពាក្យនេះ ក្នុងរឿងនុ៎ះ។ បុគ្គលនោះ ឈ្មោះថា មិនឃើញសេចក្តីនៃពាក្យថា ព្រហ្មចារ្យនោះ បរិសុទ្ធក្រៃលែង ដូច្នេះ យ៉ាងនេះ។ នេះហៅថា បុគ្គលកាលឃើញ ឈ្មោះថា មិនឃើញ។ ម្នាលចុន្ទ បុគ្គលកាលនិយាយពាក្យណា ឲ្យត្រូវនោះ គួរនិយាយថា ព្រហ្មចារ្យ ដល់ព្រមហើយ ដោយហេតុគ្រប់យ៉ាង។បេ។ បានប្រកាសទុកល្អហើយ។ បុគ្គលកាលនិយាយឲ្យត្រូវ គួរនិយាយពាក្យនេះឯងថា ព្រហ្មចារ្យ ដល់ព្រមហើយ ដោយហេតុគ្រប់យ៉ាង បរិបូណ៌ហើយ ដោយអាការគ្រប់យ៉ាង មិនខ្វះ មិនលើស ដែលតថាគត សំដែងទុកល្អហើយ បរិបូណ៌ទាំងអស់ បានប្រកាសទុកល្អហើយ ដូច្នេះ។
[១០៨] ម្នាលចុន្ទ ព្រោះហេតុនោះ ធម៌ទាំងឡាយណា ដែលតថាគត បានត្រាស់ដឹង សំដែងទុកល្អហើយ ក្នុងលោកនេះ គួរឲ្យអ្នកទាំងអស់រួមគំនិត មកប្រជុំរួបរួមផ្ទៀងផ្ទាត់ នូវអត្ថដោយអត្ថ ព្យញ្ជនៈ ដោយព្យញ្ជនៈ ក្នុងធម៌នោះ ដែលជាហេតុឲ្យព្រហ្មចារ្យនេះ តាំងនៅមាំ ឋិតឋេរអស់កាលយូរ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ