ទាំង​មិន​ឲ្យ​វេទនា​ថ្មី​កើតឡើង​បាន​ផង​ ​ការប្រព្រឹត្ត​ទៅ​ ​(​នៃ​ឥរិយាបថ​ទាំង៤ក្តី​)​ ​សេចក្តី​មិន​មានទោស​ក្តី​ ​ការ​នៅ​សប្បាយ​ក្តី​ ​នឹង​មានដល់​អាត្មាអញ​ ​(​ដោយ​ការ​បរិភោគ​ ​នូវ​ចង្ហាន់​បិណ្ឌបាត​នេះ​)​ ​ទីសេនាសនៈ​ណា​ ​ដែល​តថាគត​បាន​អនុញ្ញាត​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​ ​ទីសេនាសនៈ​នោះ​ ​សមគួរ​ ​ដល់​អ្នក​ទាំងឡាយ​ ​ដើម្បី​ការពារ​នូវ​ត្រជាក់​ ​ដើម្បី​ការពារ​នូវ​កំ​ដៅ​ ​ដើម្បី​ការពារ​នូវ​សម្ផ័​ស្ស​របោម​ ​មូស​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​និង​ពស់​តូច​ ​ពស់​ធំ​ទាំងឡាយ​ ​ប៉ុណ្ណោះ​ ​ដើម្បី​បន្ទោបង់​ ​នូវ​ក្រវល់ក្រវាយ​ ​ដែល​កើតអំពី​រដូវ​ ​អភិរម្យ​សម្ងំ​នៅ​ ​ក្នុង​កម្មដ្ឋាន​ ​ប៉ុណ្ណោះ​ឯង​ ​គ្រឿងបរិក្ខារ​ ​ជាទី​រក្សា​នូវ​ជីវិត​ ​គឺ​ថ្នាំ​ ​ជា​បច្ច័យ​ ​ដល់​អ្នក​ជម្ងឺ​ណា​ ​ដែល​តថាគត​ ​បាន​អនុញ្ញាត​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​ ​គ្រឿងបរិក្ខារ​ ​ជាទី​រក្សា​នូវ​ជីវិត​ ​គឺ​ថ្នាំ​ ​ជា​បច្ច័យ​ ​ដល់​អ្នក​ជម្ងឺ​នោះ​ ​សមគួរ​ដល់​អ្នក​ទាំងឡាយ​ ​ដើម្បី​ការពារ​ ​នូវ​វេទនា​ទាំងឡាយ​ ​ដែល​បៀត​បៀន​ផ្សេង​ៗ​ ​ដែល​កើតឡើង​ហើយ​ ​ដើម្បី​ប្រាសចាក​ទុក្ខ​ខ្លាំង​ ​ជា​ធម្មតា​។​
ថយ | ទំព័រទី ២៦៥ | បន្ទាប់