[​១១៤​]​ ​ម្នាល​ចុន្ទ​ ​ហេតុ​ជាទី​តាំង​ ​រមែង​មាន​យ៉ាងនេះ​ ​គឺ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​(​១​)​ ​សមបី​ជា​និយាយ​យ៉ាងនេះ​ថា​ ​ពួក​សមណ​សក្យបុត្តិយ៍​ ​ជា​អ្នក​ប្រក​បរឿយៗ​ ​ក្នុង​សុខល្លិកានុយោគ​ ​(​ប្រកប​ខ្លួន​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​ការ​ស្រួល​)​។​ ​ម្នាល​ចុន្ទ​ ​កាលបើ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​និយាយ​យ៉ាងនេះ​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​សុខល្លិកានុយោគ​នោះ​ ​ដូចម្តេច​ខ្លះ​ ​ព្រោះថា​ ​សុខល្លិកានុយោគ​មាន​ច្រើន​ ​មិនមែន​តែមួយ​ ​មាន​ប្រការ​ផ្សេង​ៗ​។​ ​ម្នាល​ចុន្ទ​ ​សុខល្លិកានុយោគ​នេះ​មាន៤​ ​ជា​របស់ថោកទាប​ ​ជា​របស់​អ្នកស្រុក​ ​ជា​របស់​បុថុជ្ជន​ ​មិនមែន​ជា​របស់​ព្រះ​អរិយៈ​ ​មិនមែន​ប្រកបដោយ​ប្រយោជន៍​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយ​ណា​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ប្រាសចាក​រាគៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រំលត់ទុក្ខ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ដឹង​ក្រៃលែង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ទេ​។​ ​សុខល្លិកានុយោគ៤យ៉ាងនោះ​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ចុន្ទ​ ​ជនពាល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​សម្លាប់សត្វ​ទាំងឡាយ​ ​ហើយ​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​ឲ្យបាន​ធាត់​ធំ​ ​នេះ​ឈ្មោះថា​ ​សុខល្លិកានុយោគ​ទី១​។​ ​ម្នាល​ចុន្ទ​ ​មួយទៀត​
​(​១​)​ ​សំដៅ​ដល់​មេ​លទ្ធិ​ដទៃ​ ​ក្រៅ​ព្រះពុទ្ធ​សាសនា​។​
ថយ | ទំព័រទី ២៦៦ | បន្ទាប់