មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងក្រៃលែង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះហើយ បានជាព្រះមានព្រះភាគ មិនព្យាករពាក្យនោះឡើយ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ម្នាលអាវុសោ ចុះព្រះសមណគោតម ព្យាករដូចម្តេចទៅវិញ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះហើយ អ្នកត្រូវនិយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគព្យាករថា នេះជាទុក្ខ ដូច្នេះ ម្នាលអាវុសោ ព្រះមានព្រះភាគព្យាករថា នេះជាទុក្ខសមុទ័យដូច្នេះ ម្នាលអាវុសោ ព្រះមានព្រះភាគព្យាករថា នេះជាទុក្ខនិរោធដូច្នេះ ម្នាលអាវុសោ ព្រះមានព្រះភាគព្យាករថា នេះជាទុក្ខនិរោធគាមិនី បដិបទាដូច្នេះ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រោះហេតុអ្វី បានជាព្រះសមណគោតម ព្យាករពាក្យនុ៎ះ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះហើយ