[​៣០​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ថា​ ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​អង្គុយ​នៅ​ស្ងៀម​ ​អៀនខ្មាស​ ​ឱនក​ ​ដាក់មុខជ្រប់​ស្រពោន​ ​ទ័ល​ប្រាជ្ញា​ហើយ​ ​ក៏បាន​ត្រាស់​សួរ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​យ៉ាងនេះ​ថា​ ​ម្នាល​និគ្រោធ​ ​សំដី​នេះ​ ​អ្នក​បាន​និយាយ​មែន​ឬ​។​ ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​និយាយ​សំដី​នេះ​ពិតមែន​ ​តាមដែល​ខ្ញុំ​ព្រះអង្គ​ ​ជា​មនុស្ស​ល្ងង់​ ​ជា​មនុស្ស​វង្វេង​ ​ជា​មនុស្ស​មិន​ឈ្លាស​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​និគ្រោធ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​អ្នក​បានឮ​ពួ​ក​បរិ​ព្វា​ជ​ក​ព្រឹទ្ធា​ចារ្យ​មាន​អាយុ​ច្រើន​ ​ជា​អាចារ្យ​ប្រធាន​លើ​អាចារ្យ​ ​និយាយ​ថា​ ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ​ណា​ ​ក្នុង​កាល​កន្លងទៅ​ហើយ​ ​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​ទ្រង់​ជួបជុំ​សមាគម​ ​ហើយ​បន្លឺ​សំឡេង​ហ៊ោ​ ​សំឡេង​ខ្លាំង​ ​ប្រកប​នូវ​តិរច្ឆានកថា​ ​ជាច្រើន​យ៉ាង​ ​គឺ​និយាយ​ពី​ស្តេច​ ​និយាយ​ពី​ចោរ​។​បេ​។​ ​និយាយ​ពី​សេចក្តី​ចំរើន​ ​និង​សេចក្តី​សាបសូន្យ​ ​ដែល​ឥតប្រយោជន៍​ ​ថា​ ​ដូច្នេះ​ខ្លះ​ ​ដូច្នោះ​ខ្លះ​ ​ដូចជា​អ្នក​ដែល​រួម​អាចារ្យ​ផងគ្នា​ ​ក្នុង​កាល​ឥឡូវនេះ​ ​យ៉ាងនេះ​ដែរ​ឬ​ ​ឬថា​ ​ព្រះមានព្រះភាគ​ទាំងនោះ
ថយ | ទំព័រទី ១០៦ | បន្ទាប់