មិន​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​ត្រាស់​ដឹង​ ​(​ដោយ​ព្រះអង្គ​ឯង​)​ ​ហើយ​ទ្រង់​សំដែងធម៌​ ​ដើម្បី​ញុំាង​បុគ្គល​ដទៃ​ ​ឲ្យ​ត្រាស់​ដឹង​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​ទូន្មាន​ព្រះអង្គ​បាន​ហើយ​ ​ទើប​សំដែងធម៌​ ​ដើម្បី​ទូន្មាន​អ្នកដទៃ​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​ស្ងប់​ហើយ​ ​ទើប​សំដែងធម៌​ ​ដើម្បី​សេចក្តី​ស្ងប់​ដល់​អ្នកដទៃ​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​ឆ្លងផុត​ហើយ​ ​ទើប​សំដែងធម៌​ ​ដើម្បី​ការ​ឆ្លង​ដល់​អ្នកដទៃ​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​រំលត់​កិលេស​បាន​ហើយ​ ​ទើប​សំដែងធម៌​ ​ដើម្បី​សេចក្តី​រំលត់​កិលេស​ដល់​អ្នកដទៃ​។​
 ​[​៣១​]​ ​កាល​ព្រះមានព្រះភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទោសកំហុស​បាន​គ្រប​សង្កត់​នូវ​ខ្ញុំ​ព្រះអង្គ​ ​ព្រោះ​ជា​មនុស្ស​ល្ងង់​យ៉ាងណា​ ​ជា​មនុស្ស​វង្វេង​យ៉ាងណា​ ​ជា​មនុស្ស​មិន​ឈ្លាស​យ៉ាងណា​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ពោល​ពាក្យ​ឆ្គាំឆ្គង​យ៉ាងនេះ​ ​នឹង​ព្រះមានព្រះភាគ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​អត់​នូវ​ទោស​តាម​ទោស​ ​ដល់​ខ្ញុំ​ព្រះអង្គ​នោះ​ ​ដើម្បី​សេចក្តី​សង្រួម​តទៅ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​និគ្រោធ​ ​អើ​ ​ក៏​ទោសកំហុស​ ​គ្រប​សង្កត់​នូវ​អ្នក​ ​ព្រោះ​ជា​មនុស្ស​ល្ងង់​យ៉ាងណា​ ​ជា​មនុស្ស​វង្វេង​យ៉ាងណា​
ថយ | ទំព័រទី ១០៨ | បន្ទាប់