មាន​អ​ចេ​លម្នា​ក់​ ​ជា​កោរ​ខត្តិយៈ​(​១​)​ ​សមា​ទា​នកុ​ក្កុ​រ​វត្ត​ ​គឺ​ប្រព្រឹត្ត​ដូច​សុនខ​ ​ដើរ​វារជើង៤​ ​យក​មាត់​ត្របាក់​ស៊ី​ ​យក​មាត់​ស៊ី​នូវ​ភក្សាហារ​ ​ដែលគេ​ចាក់ចោល​លើ​ផែនដី​។​ ​ម្នា​លភ​គ្គ​វៈ​ ​ឯ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​បានឃើញ​អ​ចេ​លកោរ​ខត្តិយៈ​ ​សមា​ទា​នកុ​ក្កុ​រ​វត្ត​ ​ដើរ​វារជើង៤​ ​កំពុង​យក​មាត់​ត្របាក់​ស៊ី​ ​យក​មាត់​ស៊ី​នូវ​ភក្សាហារ​ ​ដែលគេ​ចាក់ចោល​លើ​ផែនដី​។​ ​លុះ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​នោះ​ ​បានឃើញ​ហើយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អើហ្ន៎​ ​សមណៈ​ជា​ព្រះអរហន្ត​ល្អ​ពេក​ណាស់​ ​ដើរ​វារជើង៤​ ​យក​មាត់​ត្របាក់​ស៊ី​ ​យក​មាត់​ស៊ី​នូវ​ភក្សាហារ​ ​ដែលគេ​ចាក់ចោល​លើ​ផែនដី​។​ ​ម្នា​លភ​គ្គ​វៈ​ ​លំដាប់នោះ​ឯង​ ​តថាគត​បានដឹង​ច្បាស់​នូវ​សេចក្តី​ត្រិះរិះ​ ​ក្នុងចិត្ត​នៃ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ដោយចិត្ត​ ​(​របស់​តថាគត​)​ ​ហើយ​បាន​និយាយ​នឹង​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​យ៉ាងនេះ​ថា​ ​ម្នាល​មោឃបុរស​ ​អ្នក​មិនសមបើ​ប្តេជ្ញា​ខ្លួន​ថា​ជា​សក្យបុត្តិយ៍​សោះ​ឡើយ​។​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​និយាយ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​បាន​ជា​ព្រះមានព្រះភាគ​ ​ទ្រង់​បន្ទោស​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ថា​ ​ម្នាល​មោឃបុរស​ ​អ្នក​មិនសមបើ​នឹង​ប្តេជ្ញា​ខ្លួន​ ​ថា​ជា​សក្យបុត្តិយ៍​សោះ​ឡើយ​។​ ​តថាគត​ ​ក៏​និយាយ​ត្រឡប់ទៅវិញ​ថា​ ​ម្នាល​សុ​នក្ខត្តៈ​ ​ចុះ​អ្នក​បានឃើញ​អ​ចេ​លកោរ​ខត្តិយៈ​នេះ​ ​សមា​ទា​នកុ​ក្កុ​រ​វត្ត​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ជា​ជាតិ​ក្សត្រ​ ​មាន​បាទា​រួម​ចូលក្នុង​។​
ថយ | ទំព័រទី ១២ | បន្ទាប់