កើត​ ​ស្តេច​ទាំងនោះ​ ​ក៏​ចូល​ទៅ​គាល់​ព្រះបាទ​ចក្រពត្តិ​ ​ហើយ​ក្រាបបង្គំទូល​ ​យ៉ាងនេះ​ថា​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ស្តេច​ចូល​មក​ចុះ​ ​បពិត្រមហារាជ​ ​ព្រះអង្គ​មាន​ព្រះរាជ​ដំណើរ​មក​ស្រួល​ហើយ​ ​បពិត្រមហារាជ​ ​ដែន​របស់ខ្ញុំ​ព្រះអង្គ​ ​ជា​ដែន​របស់​ព្រះអង្គ​ហើយ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ ​ទ្រង់​ប្រៀនប្រដៅ​ចុះ​។​ ​ព្រះបាទ​ចក្រពត្តិ​ ​មាន​ព្រះបន្ទូល​ ​(​ប្រដៅ​)​ ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​មិន​ត្រូវ​សម្លាប់សត្វ​ ​មិន​ត្រូវ​លួច​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​មិន​ត្រូវ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ ​មិន​ត្រូវ​ពោល​ពាក្យ​មុសាវាទ​ ​មិន​ត្រូវ​ផឹកទឹក​ស្រវឹង​ឡើយ​ ​ចូរ​បរិភោគ​តែ​របស់​ដែល​គួរ​បរិភោគ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ស្តេច​ជា​សឹកសត្រូវ​ទាំងឡាយ​ណា​ ​ដែល​នៅក្នុង​ទិសខាងកើត​ ​ស្តេច​ទាំងនោះ​ ​ក៏​ទៅជា​ចុះចូល​ព្រះបាទ​ចក្រពត្តិ​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ចក្ករ័តន៍​នោះ​ ​ក៏​ចុះ​កាន់​សមុទ្រ​ ​ក្នុង​ទិសខាងកើត​ ​រួច​ឆ្លង​ឡើងចុះ​ទៅកាន់​សមុទ្រ​ ​ក្នុង​ទិសខាងត្បូង​ ​រួច​ឆ្លង​ឡើង​អណ្តែត​ត្រសែត​ ​ទៅកាន់​ទិសខាងលិច​។​ ​ព្រះបាទ​ចក្រពត្តិ​ ​ក៏​ស្តេច​ទៅតាម​ ​(​ចក្ករ័តន៍​នោះ​)​ ​ព្រមដោយ​ចតុរង្គសេនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ចក្ករ័តន៍​ទៅ​ប្រតិស្ឋាន​ ​ក្នុង​ប្រទេស​ណា​ ​ព្រះបាទ​ចក្រពត្តិ​ ​ក៏​ស្តេច​ចូល​ទៅកាន់​ទី​សម្រាក​ ​ក្នុង​ប្រទេស​នោះ​ ​ព្រមដោយ​ចតុរង្គសេនា​។​ ​
ថយ | ទំព័រទី ១២៤ | បន្ទាប់