មក​ ​ហើយ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​កុមារ​មាសឪពុក​ ​ឮថា​ ​ចក្ករ័តន៍​ជា​ទិព្វ​របស់​យើង​ ​ឃ្លាតចាក​ទី​ហើយ​ ​សេចក្តី​នេះ​ ​ឪពុក​ធ្លាប់​ឮ​ថា​ ​(​បើ​)​ ​ចក្ករ័តន៍​ជា​ទិព្វ​របស់​ស្តេច​ចក្រពត្តិ​អង្គ​ណា​ ​ឃ្លាត​ច្យុត​ចាកទី​ហើយ​ ​តពីនោះមក​ ​ស្តេច​អង្គ​នោះ​ ​មិន​រស់នៅ​បាន​យូរ​ឡើយ​ ​ឯ​កាម​ជា​របស់​មនុស្ស​ ​ឪពុក​បាន​បរិភោគ​ ​(​ឆ្អែត​ស្កប់ស្កល់​ហើយ​)​ ​សម័យនេះ​ ​ជាស​ម័យ​ដែល​ឪពុក​គួរ​ស្វែងរក​កាម​ ​ជា​ទិព្វ​វិញ​ ​ម្នាល​កុមារ​មាសឪពុក​ ​ចូរ​អ្នកគ្រប់គ្រង​ផែនដី​ ​ដែល​មាន​សមុទ្រ​ ​ជា​ព្រំប្រទល់​នេះ​ចុះ​ ​ឯ​ឪពុក​ ​នឹង​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​កាសាវ​ព័ស្ត្រ​ ​ចេញ​ចាក​អគារស្ថាន​ ​ចូល​ទៅកាន់​ផ្នួស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​ព្រះបាទ​ចក្រពត្តិ​ ​ទ្រង់​លួងលោម​ព្រះរាជ​កុមារ​ ​ជា​បុត្រ​ច្បង​ ​ឲ្យ​ត្រេកអរ​ក្នុង​រាជសម្បត្តិ​ ​ដោយ​ប្រពៃ​ ​ទ្រង់​ដាក់​ព្រះកេសា​ ​និង​ព្រះ​មស្សុ​ ​រួច​ទ្រង់​ស្លៀកដណ្តប់​កាសាវ​ព័ស្ត្រ​ ​ចេញ​ចាក​រាជា​គារ​ស្ថាន​ ​ចូល​ទៅ​ទ្រង់ព្រះ​ផ្នួស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះរាជ​ឥសី​ ​ទើបនឹង​ទ្រង់ព្រះ​ផ្នួស​បាន៧ថ្ងៃ​ ​ចក្ករ័តន៍​ជា​ទិព្វ​ ​ក៏​បាត់​ទៅ​។​
ថយ | ទំព័រទី ១២៨ | បន្ទាប់