បានឮ​ថា​ ​កាល​ព្រះអង្គ​ទ្រង់​ប្រៀនប្រដៅ​អ្នកជនបទ​ ​ដោយ​ព្រះ​យោបល់​របស់​ព្រះអង្គ​ ​លុះ​ចំណេរ​មក​ខាងក្រោយ​ ​ពួក​អ្នកជនបទ​ ​មិន​ចំរើន​ស្មើនឹង​កាលមុន​ ​ដូច​កាល​ព្រះរាជា​ទាំងឡាយ​ជាន់​ដើម​ ​ដែល​ប្រព្រឹត្ត​ចក្ក​ពត្តិ​វត្ត​ដ៏​ប្រសើរ​នោះ​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ពួក​អា​មាត្រ​ ​ពួក​បរិស័ទ​ ​ពួក​ហោរា​ ​និង​មហាមាត្រ​ ​ពួក​ហ្មដំរី​ ​ពួក​អ្នករក្សា​ទ្វារ​ ​និង​ពួក​ជន​អ្នក​ចិញ្ចឹមជីវិត​ដោយ​មន្ត​ ​ទាំង​ពួក​ខ្ញុំ​ព្រះអង្គ​ក្តី​ ​ពួក​ជន​ដទៃ​ក្តី​ ​ក៏​មាននៅ​ក្នុង​ដែន​ ​របស់​ព្រះអង្គ​ស្រាប់ហើយ​ ​យើងខ្ញុំ​ទាំងឡាយ​ ​(​សុទ្ធតែ​)​ ​ចាំស្ទាត់​ ​នូវ​ចក្ក​ពត្តិ​វត្ត​ដ៏​ប្រសើរ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​សូម​រំលឹក​ ​សូម​ព្រះអង្គ​ ​ទ្រង់​សួរ​ ​នូវ​ចក្ក​ពត្តិ​វត្ត​ដ៏​ប្រសើរ​ ​នឹង​ពួក​ខ្ញុំ​ព្រះអង្គ​ចុះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​បើ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ ​នូវ​ចក្ក​ពត្តិ​វត្ត​ ​ដ៏​ប្រសើរ​ហើយ​ ​មុខ​ជា​នឹង​ព្យាករ​បាន​។​
 [​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ទ្រង់​ត្រាស់​បង្គាប់​ពួក​អា​មាត្រ​ ​ពួក​បរិស័ទ​ ​ពួក​ហោរា​ ​និង​មហាមាត្រ​ ​ពួក​ហ្មដំរី​ ​ពួក​អ្នករក្សា​ទ្វារ​ ​និង​ពួក​ជន​អ្នក​ចិញ្ចឹមជីវិត​ដោយ​មន្ត​ ​ឲ្យ​ប្រជុំ​គ្នា​ ​ហើយ​ទ្រង់​សួរ​ ​នូវ​ចក្ក​ពត្តិ​វត្ត​ដ៏​ប្រសើរ​។​ ​ជន​ទាំងនោះ​ ​ដែល​ព្រះរាជា​អង្គ​នោះ​ទ្រង់​សួរ​ ​នូវ​ចក្ក​ពត្តិ​វត្ត​ដ៏​ប្រសើរ​ហើយ​
ថយ | ទំព័រទី ១៣០ | បន្ទាប់