រួច​កោរ​ក្បាល​ឲ្យ​រលីង​ ​(​ទូង​)​ ​ស្គរ​ ​ដែល​មាន​សំឡេង​ឮខ្លាំង​ ​នាំ​បណ្តើរ​ជុំវិញ​សព្វ​ច្រក​ ​សព្វ​ផ្លូវបំបែក​ ​នាំចេញ​ទៅតាម​ទ្វារ​ខាងត្បូង​ ​ហើយ​ផ្ចាញ់ផ្ចាល​ ​ធ្វើ​នូវ​ការ​ផ្តាច់ផ្តិល​ឫសគល់​ ​គឺ​កាត់​ក្បាល​បុរស​នោះ​ ​ក្នុង​ទិសខាងត្បូង​នៃ​ក្រុង​។​ ​
 [​៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​បានឮ​ដំណឹង​ថា​ ​ពួក​ជន​ណា​ ​កាន់​យក​ទ្រព្យរបស់​ជន​ទាំងឡាយ​ដទៃ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​ហៅថា​ ​លួច​ ​ព្រះរាជា​ទ្រង់​ផ្ចាញ់ផ្ចាល​ ​នូវ​ជន​ទាំងនោះ​ ​ទ្រង់​ធ្វើ​នូវ​ការ​ផ្តាច់ផ្តិល​ឫសគល់​ ​គឺ​ទ្រង់​កាត់​ក្បាល​ពួក​ជន​ទាំងនោះ​។​ ​លុះ​មនុស្ស​ទាំងនោះ​ ​បានឮ​ហើយ​ ​ក៏​គិត​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​ពួក​យើង​នាំគ្នា​ធ្វើ​គ្រឿងសស្ត្រាវុធ​ដ៏​មុត​ក្លា​ ​លុះ​នាំគ្នា​ធ្វើ​គ្រឿងសស្ត្រាវុធ​ដ៏​មុត​ក្លា​រួចហើយ​ ​នឹង​កាន់​យក​ទ្រព្យរបស់​ពួក​ជន​ណា​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​ហៅថា​ ​លួច​ ​ហើយ​ពួក​យើង​នឹង​ផ្ចាញ់ផ្ចាល​ ​នូវ​ជន​ទាំងនោះ​ ​នឹង​ធ្វើ​នូវ​ការ​ផ្តាច់ផ្តិល​នូវ​ឫសគល់​ ​គឺ​កាត់​ក្បាល​របស់​ជន​ទាំងនោះ​ចេញ​។​ ​មនុស្ស​ទាំងនោះ​ ​ក៏​នាំគ្នា​ធ្វើ​គ្រឿងសស្ត្រាវុធ​ដ៏​មុត​ក្លា​រួចហើយ​ ​លុះ​នាំគ្នា​ធ្វើ​គ្រឿងសស្ត្រាវុធ​ដ៏​មុត​ក្លា​រួចហើយ​ ​ក៏​ព្យាយាម​ធ្វើ​នូវ​ការ​សម្លាប់​អ្នកស្រុក​ខ្លះ​ ​ព្យាយាម​ធ្វើ​ ​នូវ​ការ​សម្លាប់​អ្នក​និគម​ខ្លះ​ ​ព្យាយាម​ធ្វើ​នូវ​ការ​សម្លាប់​អ្នកនគរ​ខ្លះ
ថយ | ទំព័រទី ១៣៦ | បន្ទាប់