មាន​បុរស​ម្នាក់​ ​កាន់​យក​ទ្រព្យរបស់​ជន​ទាំងឡាយ​ដទៃ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​ហៅថា​ ​លួច​។​ ​ពួក​រាជបុរស​ ​ក៏​ចាប់​បុរស​នោះ​ ​នាំ​យក​ទៅ​ថ្វាយព្រះ​រាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បុរស​នេះ​ ​កាន់​យក​ទ្រព្យរបស់​ជន​ទាំងឡាយ​ដទៃ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​ហៅថា​ ​លួច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​រាជបុរស​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ​ ​ទើប​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ ​ទ្រង់​ត្រាស់​សួរ​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​អ្នកឯង​កាន់​យក​ទ្រព្យរបស់​ជន​ទាំងឡាយ​ដទៃ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​ហៅថា​ ​លួច​ ​ពិតមែន​ឬ​។​ ​បុរស​នោះ​ ​ក៏​ពោល​សម្បជានមុសាវាទ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​មិនមែនទេ​។​
 [​៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ព្រះ​មហាក្សត្រិយ៍​ ​មិន​ទ្រង់ព្រះ​រាជទាន​ព្រះរាជទ្រព្យ​ ​ដល់​ពួក​អ្នក​ខ្សត់​ទ្រព្យ​ដូច្នេះហើយ​ ​សេចក្តី​ទ័លក្រ​ ​ក៏​មាន​ច្រើនឡើង​ ​កាលបើ​សេចក្តី​ទ័លក្រ​មាន​ច្រើនឡើង​ហើយ​ ​អទិន្នាទាន​ ​ក៏​មាន​ច្រើនឡើង​ ​កាលបើ​អទិន្នាទាន​ ​មាន​ច្រើនឡើង​ហើយ​ ​គ្រឿងសស្ត្រាវុធ​ក៏​មាន​ច្រើនឡើង​ ​កាលបើ​គ្រឿងសស្ត្រាវុធ​មាន​ច្រើនឡើង​ហើយ​ ​បាណាតិបាត​ ​ក៏​មាន​ច្រើនឡើង​ ​កាលបើ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់