ធម៌​ទាំងពីរ​ប្រការ​ ​គឺ​ផរុសវាចា១​ ​សម្ផ​ប្ប​លា​បៈ១​ ​ក៏​មាន​ច្រើនឡើង​ ​ក្នុង​ពួក​មនុស្ស​ ​ដែល​មាន​អាយុ​ត្រឹម៥ពាន់​ឆ្នាំ​ ​កាលបើ​ ​ធម៌​ទាំងពីរ​ប្រការ​ ​មាន​ច្រើនឡើង​ហើយ​ ​ទាំង​អាយុ​ ​ទាំង​ពណ៌​សម្បុរ​ ​របស់​សត្វ​ទាំងនោះ​ ​ក៏​ថយ​ចុះ​ ​កាល​សត្វ​ទាំងនោះ​ ​ថយ​ទាំង​អាយុ​ ​ថយ​ទាំង​ពណ៌​សម្បុរ​ចុះ​ហើយ​ ​កូន​ទាំងឡាយ​របស់​ពួក​មនុស្ស​ ​ដែល​មាន​អាយុ៥ពាន់​ឆ្នាំ​ ​ពួក​ខ្លះ​ក៏​ថយ​មក​ ​មាន​អាយុ​ត្រឹម២ពាន់៥រយ​ឆ្នាំ​វិញ​ ​ពួក​ខ្លះ​ ​ក៏​ថយ​មក​មាន​អាយុ​ត្រឹម២ពាន់​ឆ្នាំ​វិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អភិជ្ឈា​ ​និង​ព្យាបាទ​ ​ក៏​មាន​ច្រើនឡើង​ ​ក្នុង​ពួក​មនុស្ស​ ​ដែល​មាន​អាយុ​ត្រឹម២ពាន់៥រយ​ឆ្នាំ​ ​កាល​អភិជ្ឈា​ ​និង​ព្យាបាទ​ ​មាន​ច្រើនឡើង​ហើយ​ ​ទាំង​អាយុ​ ​ទាំង​ពណ៌​សម្បុរ​ ​របស់​សត្វ​ទាំងនោះ​ក៏​ថយ​ចុះ​ ​កាល​សត្វ​ទាំងនោះ​ថយ​ទាំង​អាយុ​ ​ថយ​ទាំង​ពណ៌​សម្បុរ​ចុះ​ហើយ​ ​កូន​ទាំងឡាយ​របស់​មនុស្ស​ ​ដែល​មាន​អាយុ២ពាន់៥រយ​ឆ្នាំ​ ​ក៏​ថយ​មក​មាន​អាយុ​ត្រឹម១ពាន់​ឆ្នាំ​វិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆាទិដ្ឋិ​ ​ក៏​មាន​ច្រើនឡើង​ ​ក្នុង​ពួក​មនុស្ស​ ​ដែល​មាន​អាយុ​ត្រឹម១ពាន់​ឆ្នាំ​ ​
ថយ | ទំព័រទី ១៤១ | បន្ទាប់