ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ព្រះ​មហាក្សត្រិយ៍​ ​មិន​ទ្រង់ព្រះ​រាជទាន​ព្រះរាជទ្រព្យ​ ​ដល់​ពួក​អ្នក​ខ្សត់​ទ្រព្យ​ដូច្នេះហើយ​ ​សេចក្តី​ទ័លក្រ​ ​ក៏​មាន​ច្រើនឡើង​ ​កាលបើ​សេចក្តី​ទ័លក្រ​មាន​ច្រើនឡើង​ហើយ​ ​អទិន្នាទាន​ ​ក៏​មាន​ច្រើនឡើង​ ​កាលបើ​អទិន្នាទាន​ ​មាន​ច្រើនឡើង​ហើយ​ ​គ្រឿងសស្ត្រាវុធ​ ​ក៏​មាន​ច្រើនឡើង​ ​កាល​គ្រឿងសស្ត្រាវុធ​មាន​ច្រើនឡើង​ហើយ​ ​បាណាតិបាត​ ​ក៏​មាន​ច្រើនឡើង​ ​កាល​បាណាតិបាត​មាន​ច្រើនឡើង​ហើយ​ ​មុសាវាទ​ ​ក៏​មាន​ច្រើនឡើង​ ​កាល​មុសាវាទ​មាន​ច្រើនឡើង​ហើយ​ ​បិ​សុ​ណា​វាចា​ ​ក៏​មាន​ច្រើនឡើង​ ​កាល​បិ​សុ​ណា​វាចា​មាន​ច្រើនឡើង​ហើយ​ ​កា​មេ​សុ​ ​មិច្ឆាចារ​ ​ក៏​មាន​ច្រើនឡើង​ ​កាល​កា​មេ​សុ​ ​មិច្ឆាចារ​ ​មាន​ច្រើនឡើង​ហើយ​ ​ធម៌២ប្រការ​ ​គឺ​ផរុសវាចា១​ ​សម្ផ​ប្ប​លា​បៈ១​ ​ក៏​មាន​ច្រើនឡើង​ ​កាល​ធម៌២ប្រការ​មាន​ច្រើនឡើង​ហើយ​ ​អភិជ្ឈា​ ​និង​ព្យាបាទ​ ​ក៏​មាន​ច្រើនឡើង​ ​កាល​អភិជ្ឈា​ ​និង​ព្យាបាទ​ ​មាន​ច្រើនឡើង​ហើយ​ ​មិច្ឆាទិដ្ឋិ​ ​ក៏​មាន​ច្រើនឡើង​ ​កាល​មិច្ឆាទិដ្ឋិ​មាន​ច្រើនឡើង​ហើយ​ ​ធម៌៣ប្រការ​ ​គឺ​អធម្ម​រាគៈ១​ ​វិសម​លោភៈ១​ ​មិច្ឆា​ធម្មៈ១​ ​ក៏​មាន​ច្រើនឡើង​ ​កាល​ធម៌៣ប្រការ
ថយ | ទំព័រទី ១៤៣ | បន្ទាប់