បងប្អូន​ប្រុស​ ​នឹង​បងប្អូន​ស្រី​។​ ​គំនុំ​ដ៏​ក្លៀវក្លា​ ​ព្យាបាទ​ដ៏​ក្លៀវក្លា​ ​ចិត្តប្រទូស្ត​ដ៏​ក្លៀវក្លា​ ​ចិត្ត​ប្រាថ្នា​នឹង​សម្លាប់​ដ៏​ក្លៀវក្លា​ ​របស់​បងប្អូន​ស្រី​ ​នឹង​កើត​ប្រាកដ​ ​ដល់​បងប្អូន​ប្រុស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គំនុំ​ដ៏​ក្លៀវក្លា​ ​ព្យាបាទ​ដ៏​ក្លៀវក្លា​ ​ចិត្តប្រទូស្ត​ដ៏​ក្លៀវក្លា​ ​ចិត្ត​ប្រាថ្នា​នឹង​សម្លាប់​ដ៏​ក្លៀវក្លា​ ​របស់​ព្រានម្រឹគ​ ​កើត​ប្រាកដ​ ​ព្រោះ​ឃើញ​ម្រឹគ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​មនុស្ស​មាន​អាយុ១០ឆ្នាំ​ ​គំនុំ​ដ៏​ក្លៀវក្លា​ ​ព្យាបាទ​ដ៏​ក្លៀវក្លា​ ​ចិត្តប្រទូស្ត​ដ៏​ក្លៀវក្លា​ ​ចិត្ត​ប្រាថ្នា​នឹង​សម្លាប់​ដ៏​ក្លៀវក្លា​ ​របស់​សត្វ​ទាំងនោះ​ ​នឹង​កើត​ប្រាកដ​ ​ដល់គ្នា​នឹងគ្នា​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​គឺ​មាតា​នឹង​បុត្ត​។​ ​បុត្ត​នឹង​មាតា​។​ ​បិតា​នឹង​បុត្ត​។​ ​បុត្ត​នឹង​បិតា​។​ ​បងប្អូន​ប្រុស​ ​នឹង​បងប្អូន​ស្រី​។​ ​គំនុំ​ដ៏​ក្លៀវក្លា​ ​ព្យាបាទ​ដ៏​ក្លៀវក្លា​ ​ចិត្តប្រទូស្ត​ដ៏​ក្លៀវក្លា​ ​ចិត្ត​ប្រាថ្នា​នឹង​សម្លាប់​ដ៏​ក្លៀវក្លា​ ​របស់​បងប្អូន​ស្រី​ ​នឹង​កើត​ប្រាកដ​ ​ដល់​បងប្អូន​ប្រុស​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់