ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់ស្លៀកដណ្តប់កាសាវព័ស្ត្រ ចេញចាករាជាគារស្ថាន ចូលទៅកាន់ផ្នួស ក្នុងសំណាក់នៃព្រះមេត្តេយ្យៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ។ កាលព្រះបាទសង្ខៈនោះ ទ្រង់ព្រះផ្នួសយ៉ាងនេះហើយ ទ្រង់គេចចេញទៅតែមួយព្រះអង្គឯង ឥតមានសេចក្តីប្រមាទឡើយ មានសេចក្តីព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានព្រះហឫទ័យបែរឆ្ពោះទៅរកព្រះនិព្វាន ពួកកុលបុត្រ ដែលចេញចាកផ្ទះ ទៅបួសក្នុងភាពជាបុគ្គលមិនមានផ្ទះ ដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ពុំយូរប៉ុន្មាន ក៏ព្រះសង្ខត្ថេរ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចារ្យ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ក៏សម្រាកសម្រាន្តនៅ ដោយឥរិយាបថទាំង៤។
[៤៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹង មានខ្លួនជាទីពំនាក់ កុំមានរបស់ដទៃ ជាទីពឹងពំនាក់ឡើយ ចូរមានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ កុំមានរបស់ដទៃ ជាទីពឹងពំនាក់ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ មានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា