គាល់​ព្រះមានព្រះភាគ​ ​ក្រែងលោ​យើង​នឹង​បាន​ស្តាប់​ធម្មី​កថា​ ​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះមានព្រះភាគ​។​ ​ភារ​ទ្វា​ជ​សាមណេរ​ ​ក៏បាន​ទទួល​ស្តាប់​ពាក្យ​វា​សេដ្ឋ​សាមណេរ​ ​ថា​ ​អើ​អាវុសោ​។​ ​គ្រានោះ​ឯង​ ​វា​សេដ្ឋ​សាមណេរ​ ​និង​ភារ​ទ្វា​ជ​សាមណេរ​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយក៏​ដើរតាម​ព្រះមានព្រះភាគ​ ​ដែល​កំពុង​ចង្ក្រម​។​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​ ​នឹង​វា​សេដ្ឋ​សាមណេរ​ថា​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​អ្នក​ទាំងឡាយ​ ​ជា​ជាតិ​ព្រាហ្មណ៍​ ​ជា​ត្រកូល​ព្រាហ្មណ៍​ ​បាន​លះបង់​ត្រកូល​ព្រាហ្មណ៍​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ចុះ​ពួក​ព្រាហ្មណ៍​ដ៏​ប្រសើរ​ ​មិន​ជេរ​ ​មិន​ប្រទេច​អ្នក​ទាំងឡាយ​ទេ​ឬ​។​ ​វា​សេដ្ឋ​សាមណេរ​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​ជេរប្រទេច​យើង​ទាំងឡាយ​ ​ដោយ​ពាក្យ​ប្រទេច​ ​តាមចិត្ត​គេ​ពេញទី​ ​មិនមែន​ខ្វះ​កន្លះ​ទេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ចុះ​ពួក​ព្រាហ្មណ៍​ ​ជេរប្រទេច​អ្នក​ទាំងឡាយ​ ​ដោយ​ពាក្យ​ប្រទេច​ ​តាមចិត្ត​គេ​ពេញទី​ ​មិនមែន​ខ្វះ​កន្លះ​ទេ​ ​តើ​ដូចម្តេច​។​ ​វា​សេដ្ឋ​សាមណេរ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​និយាយ​យ៉ាងនេះ​ថា​ ​មានតែ​ព្រាហ្មណ៍​
ថយ | ទំព័រទី ១៦២ | បន្ទាប់