មានតែ​ព្រាហ្មណ៍​ ​ទើប​ជា​វណ្ណៈ​ប្រសើរ​បំផុត​ ​ពួក​ជន​ឯទៀត​ ​ជា​វណ្ណៈ​ថោកថយ​ ​មានតែ​ព្រាហ្មណ៍​ ​ទើប​ជា​វណ្ណៈ​ស​ ​ពួក​ជន​ឯទៀត​ ​ជា​វណ្ណៈ​ខ្មៅ​ ​មានតែ​ពួក​ព្រាហ្មណ៍​ ​ទើប​បរិសុទ្ធ​ ​ពួក​ជន​ដែល​មិនមែន​ជា​ព្រាហ្មណ៍​ ​មិន​បរិសុទ្ធ​ទេ​ ​ពួក​ព្រាហ្មណ៍​ ​ជា​បុត្រ​ ​ជា​ឱរស​របស់​ព្រហ្ម​ ​កើតអំពី​ព្រះ​ឱស្ឋ​ព្រហ្ម​ ​កើតអំពី​ព្រហ្ម​ ​ព្រហ្ម​បាន​តាក់តែង​មក​ ​ជា​ទាយាទ​របស់​ព្រហ្ម​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ឯ​ពួក​នាង​ព្រាហ្មណី​ ​ដែល​មាន​រដូវ​ក្តី​ ​មានគភ៌​ក្តី​ ​កំពុង​សម្រាលកូន​ក្តី​ ​កំពុង​បំបៅ​កូន​ក្តី​ ​សឹង​ប្រាកដ​ដល់​ពួក​ព្រាហ្មណី​ ​ឯ​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​ក៏​សុទ្ធតែ​កើតមក​អំពី​យោនី​ ​(​នាង​ព្រាហ្មណី​)​ ​តែ​ត្រឡប់ជា​និយាយ​យ៉ាងនេះ​វិញ​ថា​ ​មានតែ​ព្រាហ្មណ៍​ ​ទើប​ជា​វណ្ណៈ​ប្រសើរ​បំផុត​។​បេ​។​ ​ជា​ទាយាទ​របស់​ព្រហ្ម​ដូច្នេះ​។​ ​ឯ​ព្រាហ្មណ៍​ទាំងនោះ​ ​ឈ្មោះថា​ ​និយាយ​បង្កាច់​ព្រហ្ម​ផង​ ​និយាយ​កុហក​ផង​ ​រមែង​ទទួល​នូវ​បាប​ច្រើន​។​
 [​៥២​]​ ​ម្នាល​វា​សេ​ដ្ឋៈ​និង​ភារ​ទ្វា​ជៈ​ ​វណ្ណៈ​ទាំងឡាយ​នេះ​មាន៤ពួក​ ​គឺ​ខត្តិយៈ១​ ​ព្រាហ្មណ៍១​ ​វេស្សៈ១​ ​សុទ្ទៈ១​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ទោះ​ខត្តិយៈ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ក៏​ជា​អ្នកសម្លាប់​សត្វ​ ​
ថយ | ទំព័រទី ១៦៤ | បន្ទាប់