បានឮ​ថា​ ​ស្រី​សំឡឹង​មើល​ប្រុស​ទាល់តែ​ហួស​វេលា​ ​ចំណែកខាង​ប្រុស​ក៏​សំឡឹង​មើល​ស្រី​ ​ទាល់តែ​ហួស​វេលា​។​ ​កាល​សត្វ​ទាំងនោះ​ ​សំឡឹង​មើល​គ្នា​ទៅវិញទៅមក​ទាល់តែ​ហួស​វេលា​ ​តម្រេក​ក៏​កើតឡើង​ ​សេចក្តី​ក្តៅក្រហាយ​ ​ព្រោះ​តម្រេក​ ​ក៏​ប្រជុំ​ចុះ​ក្នុង​កាយ​។​ ​សត្វ​ទាំងនោះ​ ​ក៏​នាំគ្នា​សេព​មេថុនធម្ម​ ​ព្រោះ​សេចក្តី​រោលរាល​ជា​បច្ច័យ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​សម័យ​នោះ​ឯង​ ​ពួក​សត្វ​ណា​បានឃើញ​នូវ​ពួក​សត្វ​ ​ដែល​កំពុង​សេព​មេថុនធម្ម​ ​ពួក​សត្វ​ខ្លះ​ ​ក៏​យក​អាចម៍ដី​បោះ​ទៅ​ ​សត្វ​ខ្លះ​យក​ផែះ​បាច​ដាក់​ ​សត្វ​ខ្លះ​យក​អាចម៍គោ​បោះ​ទៅ​ ​និយាយ​ថា​ ​នែ​វសលិ​(​១​)​ ​លាញទៅ​ ​នែ​ ​វសលិ​ ​លាញទៅ​ ​ហង​លាញទៅ​។​ ​ចុះ​ហេតុ​ដូចម្តេច​ ​បាន​ជា​សត្វ​ហ៊ាន​ធ្វើអំពើ​ដល់​សត្វ​យ៉ាងនេះ​។​ ​ហេតុ​នោះ​ ​ក៏​ដូចគ្នានឹង​ពួក​មនុស្ស​ ​ក្នុង​កាល​ឥឡូវនេះ​ដែរ​ ​កាលបើ​ស្រី​ក្នុង​ជនបទ​នីមួយ​ ​មាន​គេ​ចាប់នាំយកទៅ​ ​ពួក​ខ្លះ​ក៏​យក​អាចម៍ដី​បោះ​ទៅ​ ​ពួក​ខ្លះ​ក៏​យក​ផេះ​បាច​ដាក់​ ​ពួក​ខ្លះ​ក៏​យក​អាចម៍គោ​បោះ​ទៅ​។​ ​សត្វ​ទាំងឡាយ​ ​នាំគ្នា​នឹក​រក​អក្ខរៈ​ ​ដែល​ជា​ច្បាប់​ចាស់​នោះ​ឯង​ ​ប៉ុន្តែ​មិន​អាច​នឹង​យល់​សេចក្តី​ ​នៃ​អក្ខរៈ​នោះ​បាន​ឡើយ​។​
​(​១​)​ ​ជា​ពាក្យអាសគ្រាម​ ​សម្រាប់​ជេរ​បញ្ចោរ​។​
ថយ | ទំព័រទី ១៧៩ | បន្ទាប់