ប៉ុណ្ណោះ​ឯង​ ​មិនមែន​ដោយ​ខុស​ធម៌​ទេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ព្រោះថា​ ​ធម៌​ជា​គុណ​ដ៏​ប្រសើរ​បំផុត​ ​ក្នុង​ប្រជុំជន​ ​ទាំង​បច្ចុប្បន្ន​ ​និង​បរលោក​។​
 [​៦៤​]​ ​គ្រានោះ​ឯង​ ​បណ្តា​សត្វ​ទាំងឡាយ​នោះ​ ​សត្វ​ពួក​ខ្លះ​ ​បាន​គិត​គ្នា​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ធម៌​ដ៏​លាមក​ទាំងឡាយ​ ​កើត​ប្រាកដ​ ​ដល់​ពួក​សត្វ​ហើយ​ ​ព្រោះថា​ ​ការ​លួច​ទ្រព្យ​ ​គេ​ ​ក៏​ប្រាកដ​ឡើង​ ​ពាក្យ​តិះដៀល​ ​ក៏​ប្រាកដ​ឡើង​ ​ការ​និយាយ​កុហក​ ​ក៏​ប្រាកដ​ឡើង​ ​ការ​ដាក់​អាជ្ញា​ ​ក៏​ប្រាកដ​ឡើង​ ​ការ​បណ្តេញ​ ​ក៏​ប្រាកដ​ឡើង​ ​បើ​ដូច្នោះ​ ​ពួក​យើង​គួរតែ​បន្សាត់​ ​នូវ​ធម៌​ជាអកុសល​ ​ដ៏​លាមក​ទាំងឡាយ​ចេញ​។​ ​សត្វ​ទាំងនោះ​ ​ក៏បាន​បន្សាត់​ ​នូវ​ធម៌​ជាអកុសល​ដ៏​លាមក​ចេញ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​សត្វ​ទាំងឡាយ​នោះ​ ​បន្សាត់​នូវ​ធម៌​ជាអកុសល​ដ៏​លាមក​ ​ព្រោះហេតុនោះ​ឯង​ ​ទើប​អក្ខរៈ​ទី១​ ​ក៏​កើតឡើង​ថា​ ​ព្រាហ្មណៈ​ ​ព្រាហ្មណៈ​ដូច្នេះ​។​ ​សត្វ​ទាំងឡាយ​នោះ​ ​បាន​ធ្វើ​ជំរំ​ស្លឹក​ ​ក្នុង​ព្រៃរំលោង​ ​ហើយ​សំឡឹង​អារម្មណ៍​ ​ក្នុង​ជំរំ​ប្រក់​ស្លឹក​ទាំងឡាយ​។​ ​ពួក​សត្វ​ទាំងនោះ​ ​មិន​មាន​ភ្លើង​ ​មិន​មាន​ផ្សែង​ ​មិន​មាន​អង្រែ​ ​ត្រាច់​ទៅកាន់​ស្រុក​ ​និគម​ ​និង​រាជធានី​ ​ស្វែងរក​អាហារ​ ​ក្នុង​វេលា​ល្ងាច​ ​សំរាប់​បរិភោគ​ ​ក្នុង​វេលា​ល្ងាច​ ​ស្វែងរក​ក្នុង​វេលា​ព្រឹក​ ​សំរាប់​បរិភោគ​ក្នុង​វេលា​ព្រឹក​។​ ​ពួក​សត្វ​ទាំងនោះ
ថយ | ទំព័រទី ១៨៩ | បន្ទាប់