ដោយសារ​មណ្ឌល​ទាំង៤នេះឯង​ ​ការ​កើតឡើង​ ​នៃ​សមណ​មណ្ឌល​ ​ដល់​សត្វ​ទាំងនោះ​ឯង​ ​ដូចគ្នានឹង​សត្វ​ទាំងឡាយ​ដទៃ​ដែរ​ ​មិនមែន​ខុសគ្នា​ទេ​ ​កើតឡើង​ដោយ​ធម៌​តែប៉ុណ្ណេះឯង​ ​មិនមែន​ដោយ​ខុស​ធម៌​ទេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ព្រោះថា​ ​ធម៌​ជា​គុណ​ដ៏​ប្រសើរ​បំផុត​ ​ក្នុង​ប្រជុំជន​ ​ទាំង​បច្ចុប្បន្ន​ ​និង​បរលោក​។​
 [​៦៧​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​មាន​ខត្តិយៈ​ខ្លះ​ ​ប្រព្រឹត្ត​អាក្រក់​ ​ដោយ​កាយ​ ​ប្រព្រឹត្ត​អាក្រក់​ដោយ​វាចា​ ​ប្រព្រឹត្ត​អាក្រក់​ដោយចិត្ត​ ​ជា​មិច្ឆាទិដ្ឋិ​ ​ប្រកាន់​នូវ​កម្ម​ ​ជា​មិច្ឆាទិដ្ឋិ​ ​ព្រោះហេតុតែ​ប្រកាន់​ ​នូវ​កម្ម​ជា​មិច្ឆាទិដ្ឋិ​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏​ទៅ​កើត​ក្នុង​កំណើត​សត្វតិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​មាន​ព្រាហ្មណ៍​ខ្លះ​។​បេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​មាន​វេស្សៈ​ខ្លះ​។​បេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​មាន​សុទ្ទៈ​ខ្លះ​។​បេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​មាន​សមណៈ​ខ្លះ​ ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ​ ​ប្រព្រឹត្ត​អាក្រក់​ដោយ​វាចា​ ​ប្រព្រឹត្ត​អាក្រក់​ដោយចិត្ត​ ​ជា​មិច្ឆាទិដ្ឋិ​ ​ប្រកាន់​នូវ​កម្ម​ ​ជា​មិច្ឆាទិដ្ឋិ​ ​ព្រោះហេតុតែ​ប្រកាន់​នូវ​កម្ម​ ​ជា​មិច្ឆាទិដ្ឋិ​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏​ទៅ​កើត​ក្នុង​កំណើត​ ​សត្វតិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​។
ថយ | ទំព័រទី ១៩៣ | បន្ទាប់