ញាណ​ដូច្នេះ​ ​ហេតុអ្វីបានជា​អ្នក​និយាយ​យ៉ាងនេះ​ ​ម្នាល​សារីបុត្រ​ ​អ្នក​បាន​និយាយ​អាសភិវាចា​ ​ដែល​អ្នក​បាន​ពោល​មកនេះ​ ​ហួសពេក​ណាស់​ ​អ្នក​បាន​កាន់​យក​នូវ​សេចក្តី​ដាច់ស្រេច​ ​ហើយ​បាន​ទាំង​បន្លឺ​សីហនាទ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជ្រះថ្លា​ ​ក្នុង​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯទៀត​ ​ដែល​មាន​ញាណ​ដ៏​លើសលុប​ជាង​ព្រះមានព្រះភាគ​ ​ក្នុង​ការ​ត្រាស់​ដឹង​ ​ក្នុង​កាល​កន្លងទៅ​ហើយ​ ​ក៏​មិន​មាន​ ​ក្នុង​កាល​ខាងមុខ​ ​ក៏​មិន​មាន​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក៏​មិន​មាន​។​ ​ព្រះ​សារីបុត្រ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មិន​មាន​ចេ​តោ​បរិ​យញ្ញា​ណ​នេះ​ ​ក្នុង​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ​ ​ដែល​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ទេ​ ​ប៉ុន្តែ​ខ្ញុំ​ព្រះអង្គ​ ​បានដឹង​តាម​ទំនង​ធម៌​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នគរ​ចុង​ដែន​របស់​ព្រះរាជា​ ​មាន​ជើង​បន្ទាយ​មាំ​ ​មាន​សសរ​ ​ក្លោងទ្វារ​កំពែង​មាំ​ ​មាន​ច្រក​ទ្វារ​តែមួយ​ ​អ្នករក្សា​ទ្វារ​នៃ​នគរ​នោះ​ ​ជា​បណ្ឌិត​ ​ឈ្លាសវៃ​ ​មាន​ប្រាជ្ញា​ ​ហាមប្រាម​នូវ​ពួក​មនុស្ស​ ​ដែល​ខ្លួន​មិនធ្លាប់​ស្គាល់​ ​(​មិន​ឲ្យ​ចូល​ទៅ​)​ ​បើកឲ្យ​តែ​ពួក​មនុស្ស​ ​ដែល​ខ្លួន​ធ្លាប់ស្គាល់​ ​ឲ្យ​ចូល​ទៅ​ ​អ្នករក្សា​ទ្វារ​នោះ​ ​កាល​ដើរ​ត្រួតត្រា​មើលផ្លូវ​ ​កំពែង​ខ្វាត់ខ្វែង​ ​ដោយ​ជុំវិញ​នៃ​នគរ​នោះ​ ​ក៏​មិនបាន​ឃើញ​នូវ​ទី​ ​ត​ ​នៃ​កំពែង​ ​ឬ​ចន្លោះ​នៃ​កំពែង​ឡើយ​ ​ដោយហោចទៅ​ ​សូម្បី​គ្រាន់តែ​ឆ្មា​ចេញរួច​ ​(​ក៏​ពុំ​មាន​)​
ថយ | ទំព័រទី ២០២ | បន្ទាប់