ទ្រង់​លះ​នូវ​នី​វរ​ណៈ​ទាំង៥ប្រការ​ ​ជា​ឧបក្កិលេស​ ​របស់​ចិត្ត​ ​ជា​គ្រឿង​ធ្វើ​បញ្ញា​ឲ្យ​ទុ​ព្វ​ភាព​ ​មានព្រះហឫទ័យ​តាំង​ខ្ជាប់​ល្អ​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​បាន​ចំរើន​នូវ​សម្ពោ​ជ្ឈង្គ​ទាំង៧​ ​តាម​គួរ​ដល់​សេចក្តី​ពិត​ ​បាន​ត្រាស់​ដឹង​ ​នូវ​ព្រះ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ចូល​មក​គាល់​ព្រះមានព្រះភាគ​ ​ក្នុង​ទីនេះ​ ​ដើម្បី​ស្តាប់ធម៌​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ដ៏​ប្រសើរ​ថ្លា​ថ្លា​ ​ព្រមទាំង​គ្រឿង​ប្រៀបធៀប​ ​ទាំង​ចំណែក​ខ្មៅ​ ​ទាំង​ចំ​ណែ​កស​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ដ៏​ប្រសើរ​ថ្លា​ថ្លា​ ​ព្រមទាំង​គ្រឿង​ប្រៀបធៀប​ ​ទាំង​ចំណែក​ខ្មៅ​ ​ទាំង​ចំ​ណែ​កស​ ​ដោយ​ប្រការ​យ៉ាង​ណាៗ​ ​ខ្ញុំ​ព្រះអង្គ​ ​បានដឹង​ក្នុង​ធម៌​នោះ​ ​បាន​ចូលចិត្ត​ធម៌​ពួក​ខ្លះ​ក្នុង​ធម៌​ទាំងឡាយ​ ​ក៏​ជ្រះថ្លា​ក្នុង​ព្រះ​សាស្តា​ ​ដោយ​ប្រការ​យ៉ា​ងនោះៗ​ថា​ ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​ត្រាស់​ដឹង​ប្រពៃ​ហើយ​ ​ព្រះធម៌​ដែល​ព្រះមានព្រះភាគ​ ​ពោល​ទុក​ប្រពៃ​ហើយ​ ​ព្រះសង្ឃ​លោក​ប្រតិបត្តិ​ប្រពៃ​ហើយ​ ​ដូច្នេះ​។
ថយ | ទំព័រទី ២០៤ | បន្ទាប់