នឹកដល់​វិតក្កៈ​ ​ឈ្មោះ​នេះ​ ​មិន​មាន​ចន្លោះ​ ​ទោះបី​បុគ្គល​នោះ​ ​ទាយ​ច្រើន​ទៅទៀត​ ​ចិត្ត​នោះ​ក៏​ដូច្នោះឯង​ ​មិនមែន​ជា​យ៉ាង​ដទៃ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ចាត់ជា​អា​ទេ​សន​វិធី​ទី៤​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​អាទេស​នា​ដ៏​ប្រសើរ​ ​ក្នុង​អា​ទេ​សន​វិធី​ទាំងឡាយ​។​
 [​៧៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​នៅ​មានត​ទៅទៀត​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ក្នុង​ទស្សន​សមាបត្តិ​(​១​)​ ​ទាំងឡាយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទស្សន​សមាបត្តិ​ទាំងនេះ​មាន៤យ៉ាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​អាស្រ័យ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដំ​កល់​មំា​ ​អាស្រ័យ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ប្រក​បរឿយៗ​ ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ ​អាស្រ័យ​សេចក្តី​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ប្រពៃ​ ​កាលបើ​ចិត្ត​ខ្ជាប់ខ្ជួន​ហើយ​យ៉ាងណា​ ​ក៏បាន​នូវ​ចេ​តោស​មា​ធិ​ ​មាន​សភាព​យ៉ាងនោះ​ ​ក៏​ពិចារណា​ឃើញ​នូវ​កាយ​នេះឯង​ ​ខាងលើ​តាំងពី​បាទ​ជើង​ឡើង​មក​ ​ខាងក្រោម​តាំងពី​ចុង​សក់​ចុះទៅ​ ​មាន​ស្បែក​រុំ​ព័ទ្ធ​ពីក្រៅ​ ​ដែល​ពេញ​ទៅ​ដោយ​របស់​មិន​ស្អាត​ ​មាន​ប្រការ​ផ្សេង​ៗ​ ​មាននៅ​ក្នុង​កាយ​នេះ​ ​គឺ​សក់​ ​រោម​ ​ក្រចក​ ​ធ្មេញ​ ​ស្បែក​ ​សាច់​ ​សរសៃ​ ​ឆ្អឹង​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សំដៅយក​បឋមជ្ឈាន​សមាបត្តិ​ ​ដែល​ព្រះ​យោគី​ធ្វើ​ទុក​ក្នុងចិត្ត​ ​ចំពោះ​អាការ​ ​៣២​ ​មាន​សក់​ជាដើម​ឲ្យ​កើតឡើង​ ​ដោយ​បដិកូល​។​
ថយ | ទំព័រទី ២១០ | បន្ទាប់