គឺ​សក់​ ​រោម​។​បេ​។​ ​ទឹករំអិល​ ​ទឹកមូត្រ​ ​រហូតដល់​ទៅ​ពិចារណា​ ​នូវ​ពណ៌​សម្បុរ​ ​សាច់​ ​ឈាម​ ​ឆ្អឹង​ ​របស់​បុរស​ ​ទាំង​ដឹង​ច្បាស់​ ​នូវ​វិញ្ញាណ​សោតៈ​(​១​)​ ​របស់​បុរស​ ​ដែល​មិន​ដាច់​ចេញ​ជា​ពីរ​ចំណែក​ ​គឺ​តាំងនៅ​ក្នុង​លោក​នេះ១ផ្នែក​ ​តាំងនៅ​ក្នុង​លោកខាងមុខ១ផ្នែក​ ​នេះ​ជា​ទស្សន​សមាបត្តិ​ទី៣​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​។​បេ​។​ ​ទឹករំអិល​ ​ទឹកមូត្រ​ ​រហូតដល់​ទៅ​ពិចារណា​ ​ពណ៌​សម្បុរ​ ​សាច់​ ​ឈាម​ ​ឆ្អឹង​ ​របស់​បុរស​ ​ទាំង​ដឹង​ច្បាស់​នូវ​វិញ្ញាណ​សោតៈ​ ​របស់​បុរស​ ​ដែល​មិន​ដាច់​ចេញ​ ​ជា​ពីរ​ចំណែក​ ​គឺ​មិន​តាំងនៅ​ ​ក្នុង​លោក​នេះ១ផ្នែក​ ​មិន​តាំងនៅ​ ​ក្នុង​លោកខាងមុខ១ផ្នែក​ ​នេះ​ជា​ទស្សន​សមាបត្តិ​ទី៤​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​ទេសនា​ ​ដ៏​ប្រសើរ​ក្រៃលែង​ ​ក្នុង​ទស្សន​សមាបត្តិ​ទាំងឡាយ​។​
​(​១​)​ ​ដីកា​ ​ជា​ឈ្មោះ​របស់​វិញ្ញាណ​ ​តែ​បាន​ជា​ឈ្មោះថា​ ​វិញ្ញាណ​សោតៈ​ ​ដូច្នេះ​ ​ព្រោះ​វិញ្ញាណ​នេះ​ ​ចេះតែ​ប្រព្រឹត្តទៅ​មិន​ដាច់​ដូច​ខ្សែទឹក​ហូរ​ ​គឺថា​វិញ្ញាណ​នុ៎ះ​ ​លុះតែ​បាន​អនន្តរ​ប្ប​ច្ច័​យ​ ​អំពី​មុន​ហើយ​ ​ទើប​ឲ្យ​ជា​បច្ច័យ​ ​ដល់​អនន្តរ​ប្ប​ច្ច័​យ​ ​ដែល​កើត​ខាងក្រោយ​ទៀត​។​
ថយ | ទំព័រទី ២១២ | បន្ទាប់