ធម្មា​នុ​សារី​បុគ្គល​ ​គឺ​បុគ្គល​ដែល​រលឹក​រឿយ​ៗ​ ​នូវ​(​មគ្គ​ដែល​មាន​បញ្ញា​(​១​)​ ​ជា​ប្រធាន​)​១​ ​សទ្ធា​នុ​សារី​បុគ្គល​ ​គឺ​បុគ្គល​ដែល​រលឹក​រឿយ​ៗ​ ​នូវ​ធម៌​ ​គឺ​បញ្ញា​ដោយ​សទ្ធា​(​២​)​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​ទេសនា​ដ៏​ប្រសើរ​ ​ក្រៃលែង​ ​ក្នុង​បុគ្គល​បញ្ញត្តិ​ទាំងឡាយ​។​
 [​៨១​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​នៅ​មានត​ទៅទៀត​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ក្នុង​បធាន​ធម៌​ ​គឺ​ពោជ្ឈង្គ​ទាំង៧​ ​ដោយ​ទេសនា​ណា​ ​ទេសនា​នុ៎ះ​ ​ប្រសើរ​ក្រៃលែង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពោជ្ឈង្គ​នេះ​មាន៧គឺ​ ​សតិ​សម្ពោ​ជ្ឈង្គ១​ ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ១​ ​វីរិយ​សម្ពោ​ជ្ឈង្គ១​ ​បី​តិ​សម្ពោ​ជ្ឈង្គ១​ ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ១​ ​សមា​ធិ​សម្ពោ​ជ្ឈង្គ១​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​(​៣​)​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​ទេសនា​ដ៏​ប្រសើរ​ ​ក្រៃលែង​ ​ក្នុង​បធាន​ធម៌​ទាំងឡាយ​។​
​(​១​)​ ​សំដៅយក​សោតាបត្តិ​មគ្គ​បុគ្គល​តែមួយ​ពួក​ប៉ុណ្ណោះ​។​ ​តែ​សោតាបត្តិ​មគ្គ​បុគ្គល​ដែល​ផ្គង​ចិត្ត​ ​ដើម្បីឲ្យ​បានសម្រេច​សោតាបត្តិផល​ ​ជា​អ្នក​មា​នប​ញ្ញិន្ទ្រិយ​ដ៏​ក្លៀវក្លា​ ​ដឹកនាំ​ឲ្យ​ចំរើន​ ​នូវ​អរិយមគ្គ​ ​ដែល​មាន​បញ្ញា​ជាទី​តាំង​ ​ហៅថា​ ​ធម្មា​នុ​សារី​បុគ្គល​។​ ​សោតាបត្តិ​មគ្គ​បុគ្គល​ ​ដែល​ផ្គង​ចិត្ត​ ​ដើម្បីឲ្យ​បានសម្រេច​នូវ​សោតាបត្តិផល​ ​ជា​អ្នកមាន​សទ្ធិន្ទ្រិយ​ដ៏​ក្លៀវក្លា​ ​ដឹកនាំ​ឲ្យ​ចំរើន​ ​នូវ​អរិយមគ្គ​ ​ដែល​មាន​សទ្ធា​ជាទី​តាំង​ ​ហៅថា​ ​សទ្ធា​នុ​សារី​បុគ្គល​។​ ​អដ្ឋកថា​ ​ព្រមទាំង​ដីកា​។​ ​(​២​)​ ​សំដៅយក​សោតាបត្តិ​មគ្គ​បុគ្គល​តែមួយ​ពួក​ប៉ុណ្ណោះ​។​ ​តែ​សោតាបត្តិ​មគ្គ​បុគ្គល​ដែល​ផ្គង​ចិត្ត​ ​ដើម្បីឲ្យ​បានសម្រេច​សោតាបត្តិផល​ ​ជា​អ្នក​មា​នប​ញ្ញិន្ទ្រិយ​ដ៏​ក្លៀវក្លា​ ​ដឹកនាំ​ឲ្យ​ចំរើន​ ​នូវ​អរិយមគ្គ​ ​ដែល​មាន​បញ្ញា​ជាទី​តាំង​ ​ហៅថា​ ​ធម្មា​នុ​សារី​បុគ្គល​។​ ​សោតាបត្តិ​មគ្គ​បុគ្គល​ ​ដែល​ផ្គង​ចិត្ត​ ​ដើម្បីឲ្យ​បានសម្រេច​នូវ​សោតាបត្តិផល​ ​ជា​អ្នកមាន​សទ្ធិន្ទ្រិយ​ដ៏​ក្លៀវក្លា​ ​ដឹកនាំ​ឲ្យ​ចំរើន​ ​នូវ​អរិយមគ្គ​ ​ដែល​មាន​សទ្ធា​ជាទី​តាំង​ ​ហៅថា​ ​សទ្ធា​នុ​សារី​បុគ្គល​។​ ​អដ្ឋកថា​ ​ព្រមទាំង​ដីកា​។​ ​(​៣​)​ ​ចូរ​មើល​នយលក្ខណៈ​ ​របស់​ពោជ្ឈង្គ​ទាំង៧នេះ​ ​ក្នុង​មហា​សតិ​ប្ប​ដ្ឋាន​សូត្រ​ ​ទីឃនិកាយ​ ​មហាវគ្គ​ ​ខាងដើម​ផង​ចុះ​។​
ថយ | ទំព័រទី ២១៤ | បន្ទាប់