ព្រះហឫទ័យ​ ​ចំពោះ​ព្រះអង្គ​ថា​ ​បុគ្គល​នេះ​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​ទេសនា​ដ៏​ប្រសើរ​ ​ក្នុង​វិមុត្តិ​ញ្ញាណ​របស់​បុគ្គល​ដទៃ​។​
 [​៨៧​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​ ​នៅ​មានត​ទៅទៀត​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ក្នុង​សស្ស​ត​វាទ​ទាំងឡាយ​ ​ដោយ​ទេសនា​ណា​ ​ទេសនា​នុ៎ះ​ ​ប្រសើរ​ក្រៃលែង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សស្ស​ត​វាទ​ ​នេះ​ ​មាន៣យ៉ាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​សេចក្តី​ព្យាយាម​ ​ដុត​កិលេស​។​បេ​។​ ​កាលបើ​ចិត្ត​តាំងនៅ​មាំ​ហើយ​យ៉ាងណា​ ​ក៏បាន​នូវ​ចេ​តោស​មា​ធិ​ ​មាន​សភាព​យ៉ាងនោះ​ ​រលឹក​ជាតិ​ដែល​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​ជាច្រើន​ជាតិ​ ​គឺ​រលឹក​បាន១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​ ​៣ជាតិ​ខ្លះ​ ​៤ជាតិ​ខ្លះ​ ​៥ជាតិ​ខ្លះ​ ​១០ជាតិ​ខ្លះ​ ​២០ជាតិ​ខ្លះ​ ​៣០ជាតិ​ខ្លះ​ ​៤០ជាតិ​ខ្លះ​ ​៥០ជាតិ​ខ្លះ​ ​១០០ជាតិ​ខ្លះ​ ​១០០០ជាតិ​ខ្លះ​ ​១០០០០០ជាតិ​ខ្លះ​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់