ដោយ​ការរាប់​បូក​ ​ឬ​រាប់​ដោយ​គំនិត​បាន​ឡើយ​ ​(​បុគ្គល​ ​ដែល​បាន​នូវ​ចេ​តោស​មា​ធិ​នោះ​)​ ​ទើប​រលឹក​នូវ​ជាតិ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​ជាច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​បាន​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​ទេសនា​ដ៏​ប្រសើរ​ ​ក្នុង​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​។​
 [​៨៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​ ​នៅ​មានត​ទៅទៀត​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ក្នុង​ចុតូ​ប​បាត​ញ្ញាណ​ ​គឺ​ញាណ​ជា​គ្រឿង​ដឹង​នូវ​ចុតិ​ ​និង​បដិសន្ធិ​ ​របស់​សត្វ​ទាំងឡាយ​ ​ដោយ​ទេសនា​ណា​ ​ទេសនា​នុ៎ះ​ ​ប្រសើរ​ក្រៃលែង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​។​បេ​។​ ​កាលបើ​ចិត្ត​ដំ​កល់​នៅ​មាំ​ហើយ​យ៉ាងណា​ ​ក៏បាន​នូវ​ចេ​តោស​មា​ធិ​ ​មាន​សភាព​យ៉ាងនោះ​ ​ឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​និង​ចាប់បដិសន្ធិ​ ​ទាបថោក​ ​និង​ឧត្តម​ ​មាន​សណ្ឋាន​ល្អ​ ​និង​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​លើសលែង​ជាង​ចក្ខុ​ ​របស់​មនុស្សសាមញ្ញ​ ​រមែង​ដឹង​ច្បាស់​នូវ​សត្វ​ទាំងឡាយ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​ថា​ ​អើហ្ន៎​ ​សត្វ​ទាំងនេះ​ ​ជា​អ្នក​ប្រកបដោយ​កាយទុច្ចរិត​
ថយ | ទំព័រទី ២២៦ | បន្ទាប់