ដ៏​ចំរើន​ ​ឥទ្ធិ​វិធា​ ​មាន២យ៉ាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឫទ្ធិ​ប្រកបដោយ​អាសវៈ​(​១​)​ ​ប្រកបដោយ​ឧបធិ​(​២​)​ ​ព្រះអង្គ​មិន​ត្រាស់​ហៅថា​ ​ឫទ្ធិ​របស់​ព្រះ​អរិយៈ​ឡើយ១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឫទ្ធិ​មិន​មាន​អាសវៈ​ ​មិន​មាន​ឧបធិ​ ​ទើប​ព្រះអង្គ​ត្រាស់​ហៅថា​ ​ឫទ្ធិ​របស់​ព្រះ​អរិយៈ១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ឫទ្ធិ​ប្រកបដោយ​អាសវៈ​ ​ប្រកបដោយ​ឧបធិ​ ​ដែល​ព្រះអង្គ​មិន​ត្រាស់​ហៅថា​ ​ឫទ្ធិ​របស់​ព្រះ​អរិយៈ​នោះ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​អាស្រ័យ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដំ​កល់​មាំ​ ​អាស្រ័យ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ប្រក​បរឿយៗ​ ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ ​អាស្រ័យ​សេចក្តី​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ប្រពៃ​ ​កាលបើ​ចិត្ត​ដំ​កល់​នៅ​មាំ​ហើយ​យ៉ាងណា​ ​ក៏បាន​នូវ​ចេ​តោស​មា​ធិ​ ​មាន​សភាព​យ៉ាងនោះ​ ​បាន​នូវ​ឥទ្ធិ​វិធា​ច្រើនប្រការ​ ​មនុស្ស​តែម្នាក់​ ​(​និម្មិត​)​ ​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​ ​មនុស្ស​ច្រើន​នាក់​ ​(​និម្មិត​)​ ​ទៅជា​មនុស្សម្នាក់​ក៏បាន​ ​ដើរ​ ​(​ចេញពី​ខាងក្នុង​)​ ​ទៅកាន់​ទីវាល​ ​ទី​ខាងក្រៅ​ក៏បាន​ ​ដើរ​ទំ​លុះ​ទៅ​ខាងក្រៅ​ជញ្ជាំង​ ​ខាងក្រៅ​កំពែង​ ​ខាងក្រៅ​ភ្នំ​ក៏បាន​ ​ឥតមាន​ទើសទាស់​ ​ដូចជា​ដើរទៅ​ឯអាកាស​ ​មុជ​ងើប​ក្នុង​ផែនដី​ ​ដូចជា​មុជ​ងើប​ក្នុងទឹក​ក៏បាន​ ​ដើរទៅ​លើទឹក​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ឫទ្ធិ​ប្រកបដោយ​ទោស​ ​(​ប្រទូស្ត​អ្នកដទៃ​)​។​ ​(​២​)​ ​ឫទ្ធិ​ប្រកបដោយ​ការ​ប្រណាំងប្រជែង​ ​(​ប្រឡង​នឹង​អ្នកដទៃ​)​។​
ថយ | ទំព័រទី ២២៨ | បន្ទាប់