ត្រូវ​ហេតុ​ហើយ​ ​មុខ​ជា​នឹង​សម្រេច​ហេតុ​មិនខាន​។​ ​បុគ្គល​ណា​សរសើរ​ក្តី​ ​សរសើរ​នូវ​បុគ្គល​ណា​ក្តី​ ​អ្នក​ដែលគេ​សរសើរ​ហើយ​ ​ប្រារព្ធ​ព្យាយាម​ ​ឲ្យលើស​ជាង​ប្រមាណ​ក្តី​ ​ពួក​អ្នក​ទាំងអស់​នោះ​ ​តែង​បាន​នូវ​បាប​ដ៏​ច្រើន​។​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ចុន្ទ​ ​ព្រោះ​ដំណើរ​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​សាស្តា​សំដែង​ហើយ​មិនល្អ​ ​ប្រកាស​ទុក​មិនល្អ​ ​មិនមែន​ជា​និយ្យានិកធម៌​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ ​ដែល​បុគ្គល​ ​មិនបាន​ត្រាស់​ដឹងខ្លួន​ឯង​ ​ប្រកាស​ទុក​ហើយ​។​
 [​៩៨​]​ ​ម្នាល​ចុន្ទ​ ​មួយទៀត​ ​សាស្តា​ក្នុង​លោក​នេះ​ ​ជា​អ្នក​ត្រាស់​ដឹង​ឯង​ដោយ​ប្រពៃ​ផង​ ​ទាំង​ធម៌​សោត​ ​ក៏​សាស្តា​នោះ​ ​សំដែង​ទុក​ល្អ​ហើយ​ ​ប្រកាស​ទុក​ល្អ​ហើយ​ ​ជា​និយ្យានិកធម៌​ ​ជា​ធម៌​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​ប្រកាស​ទុក​ហើយ​ ​តែ​សាវ័ក​ ​មិនមែន​ជា​អ្នកប្រតិបត្តិ​ធម៌​ ​សមគួរ​តាម​ធម៌​ ​មិន​ប្រតិបត្តិ​ដោយ​កោតក្រែង​ ​មិន​ប្រព្រឹត្ត​សមគួរ​តាម​ធម៌​ ​ក្នុង​ធម៌​នោះ​ ​រមែង​ប្រព្រឹត្ត​គេច​ចេញ​ចាក​ធម៌​នោះ​ថែមទៀត​ ​សាវ័ក​នោះ​ ​គួរ​គេ​និយាយ​ឲ្យ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​មិនមែន​ជា​លាភ​ ​របស់​អ្នកនោះ​ទេ​ ​អ្នកនោះ​ឈ្មោះថា​ ​បាន​អាក្រក់​ហើយ​ ​ព្រោះ​សាស្តា​របស់​អ្នក​ ​ជា​សម្មាសម្ពុទ្ធ​ស្រាប់​ ​ទាំង​ធម៌​ ​ក៏​សាស្តា​នោះ​
ថយ | ទំព័រទី ២៤៣ | បន្ទាប់