[​៩៩​]​ ​ម្នាល​ចុន្ទ​ ​មួយទៀត​ ​សាស្តា​ក្នុង​លោក​នេះ​ ​ក៏​ជា​សម្មាសម្ពុទ្ធ​ ​ទាំង​ធម៌​ ​ក៏​សាស្តា​នោះ​ ​សំដែង​ល្អ​ហើយ​ ​ប្រកាស​ទុក​ល្អ​ហើយ​ ​ជា​និយ្យានិកធម៌​ ​ជា​ធម៌​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ប្រកាស​ទុក​ហើយ​ ​ទាំង​សាវ័ក​សោត​ ​ក៏​ជា​អ្នកប្រតិបត្តិ​ធម៌​ ​សមគួរ​តាម​ធម៌​ ​ប្រតិបត្តិ​កោតក្រែង​ ​ប្រព្រឹត្ត​សមគួរ​តាម​ធម៌​ ​ក្នុង​ធម៌​នោះ​ ​សមាទាន​ប្រព្រឹត្ត​តាម​ធម៌​នោះ​ ​សាវ័ក​នោះ​ ​គួរ​គេ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ជា​លាភ​ល្អ​ ​របស់​អ្នកនោះ​ហើយ​ ​អ្នកនោះ​ឈ្មោះថា​ ​បាន​ល្អ​ហើយ​ ​ព្រោះ​សាស្តា​របស់​អ្នក​ ​ជា​អ្នក​ឆ្ងាយ​ចាក​កិលេស​ ​ត្រាស់​ដឹង​ឯង​ដោយ​ប្រពៃ​ ​ទាំង​ធម៌​សោត​ ​ក៏​សាស្តា​នោះ​ ​បាន​សំដែង​ល្អ​ហើយ​ ​ប្រកាស​ទុក​ល្អ​ហើយ​ ​ជា​និយ្យានិកធម៌​ ​ជា​ធម៌​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ប្រកាស​ទុក​ហើយ​ ​អ្នក​សោត​ ​ក៏​ជា​អ្នកប្រតិបត្តិ​ធម៌​ ​សមគួរ​តាម​ធម៌​ ​ប្រតិបត្តិ​កោតក្រែង​ ​ប្រព្រឹត្ត​សមគួរ​តាម​ធម៌​ ​ក្នុង​ធម៌​នោះ​ ​សមាទាន​ប្រព្រឹត្ត​តាម​ធម៌​នោះ​។​ ​ម្នាល​ចុន្ទ​ ​ព្រោះហេតុនេះ​ ​បាន​ជា​សាស្តា​ ​ក៏​គួរ​គេ​សរសើរ​ ​ក្នុង​ហេតុ​នោះ​ ​ធម៌​ ​ក៏​គួរ​គេ​សរសើរ​ ​ក្នុង​ហេតុ​នោះ​ ​សាវ័ក​ ​ក៏​គួរ​គេ​សរសើរ​ ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​។​ ​ម្នាល​ចុន្ទ​ ​បើ​អ្នកណាមួយ​ ​និយាយ​នឹង​សាវ័ក​ ​មាន​សភាព​ដូច្នោះ​ ​យ៉ាងនេះ​ថា​ ​លោក​មាន​អាយុ​ ​ជា​អ្នកប្រតិបត្តិ​ត្រូវ​ហេតុ​ហើយ​ ​មុខ​ជា​នឹង​សម្រេច​ហេតុ​
ថយ | ទំព័រទី ២៤៥ | បន្ទាប់