ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​
 [​១០៩​]​ ​ម្នាល​ចុន្ទ​ ​ពួក​អ្នកនោះ​ឯង​ ​ជា​អ្នក​ព្រមព្រៀង​គ្នា​ ​ជា​អ្នកមាន​ចិត្តរីករាយ​ ​មិន​ទាស់ទែងគ្នា​ ​គប្បី​សិក្សា​ចុះ​។​ ​សង្ឃ​ជាស​ព្រហ្មចារី​បុគ្គល​ណាមួយ​ ​និយាយ​ធម៌​ ​ក្នុង​ការ​និយាយ​ធម៌​នោះ​ ​បើ​អ្នក​ទាំងឡាយ​ ​មាន​សេចក្តី​យល់​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ដ៏​មាន​អាយុ​នេះឯង​ ​កាន់​យក​នូវ​អត្ថ​ខុស​ ​សំដែង​នូវ​ព្យញ្ជនៈ​ក៏​ខុស​។​ ​អ្នក​ទាំងឡាយ​ ​មិន​ត្រូវ​ត្រេកអរ​ ​មិន​ត្រូវ​ហាមឃាត់​គេ​ឡើយ​។​ ​លុះ​ពួក​អ្នក​មិន​ត្រេកអរ​ ​មិន​ជំទាស់​ហើយ​ ​គួរ​និយាយ​នឹងគេ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្យញ្ជនៈ​ទាំងនេះ​ ​ឬថា​ ​ព្យញ្ជនៈ​ទាំង​នុ៎ះ​ ​របស់​អត្ថ​នេះ​ ​ពួក​ណា​ស្រួល​ជាង​ ​មួយទៀត​ ​អត្ថ​នេះ​ ​ឬក៏​អត្ថ​នុ៎ះ​ ​របស់​ព្យញ្ជនៈ​ពួក​នេះ​ ​អត្ថ​ណា​ស្រួល​ជាង​។​ ​ប្រសិនបើ​គេ​និយាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​
ថយ | ទំព័រទី ២៦០ | បន្ទាប់