ជា​ព្យញ្ជនៈ​ស្រួល​ជាង​។​ ​អ្នក​ទាំងឡាយ​ ​មិន​ត្រូវលើ​ក​ ​មិន​ត្រូវ​បង្អាប់​គេ​ឡើយ​។​ ​លុះ​មិន​លើក​ ​មិន​បង្អាប់​ហើយ​ ​គួរ​ពន្យល់​គេ​ដោយ​ស្រួលបួល​ ​ដើម្បី​ចាំទុក​នូវ​ពួក​ព្យញ្ជនៈ​នោះ​។​
 [​១១២​]​ ​ម្នាល​ចុន្ទ​ ​បើ​សង្ឃ​ជាស​ព្រហ្មចារី​ដទៃទៀត​ ​និយាយ​ធម៌​ ​ក្នុង​ការ​និយាយ​នោះ​ ​បើ​អ្នក​ទាំងឡាយ​ ​មាន​សេចក្តី​យល់​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​នេះឯង​ ​កាន់​យក​នូវ​អត្ថ​ ​ក៏​ត្រឹមត្រូវ​ ​សំដែង​នូវ​ពួក​ព្យញ្ជនៈ​ ​ក៏​ត្រឹមត្រូវ​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ត្រេកអរ​ ​ត្រូវ​អនុមោទនា​ ​ចំពោះ​ភាសិត​ ​របស់​ភិក្ខុ​នោះ​ថា​ ​សាធុ​ ​ដូច្នេះ​។​ ​លុះ​ត្រេកអរ​ ​អនុមោទនា​ ​ចំពោះ​ភាសិត​ ​របស់​ភិក្ខុ​នោះ​ថា​ ​សាធុ​ ​ដូច្នេះហើយ​ ​ត្រូវ​និយាយ​នឹង​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ជា​លាភ​របស់​ពួក​យើង​ ​ម្នាល​អាវុសោ​ ​ពួក​យើង​បាន​ស្រួល​ហើយ​ ​ពួក​យើង​រលឹក​នូវ​លោក​ដ៏​មាន​អាយុ​ថា​ ​សព្រហ្មចារី​ប្រាកដ​ដូចជា​លោក​ ​ដែល​ជា​អ្នកដឹង​ច្បាស់​ ​នូវ​អត្ថ​ ​ដឹង​ច្បាស់​នូវ​ព្យញ្ជនៈ​យ៉ាងនេះ​។​
ថយ | ទំព័រទី ២៦៣ | បន្ទាប់