ជនពាល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កាន់​យក​នូវ​វត្ថុ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ហើយ​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​ឲ្យបាន​ធាត់​ធំ​ ​នេះ​ឈ្មោះថា​ ​សុខល្លិកានុយោគ​ទី២​។​ ​ម្នាល​ចុន្ទ​ ​មួយទៀត​ ​ជនពាល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ពោល​ពាក្យ​មុសាវាទ​ ​ហើយ​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​ឲ្យបាន​ធាត់​ធំ​ ​នេះ​ឈ្មោះថា​ ​សុខល្លិកានុយោគ​ទី៣​។​ ​ម្នាល​ចុន្ទ​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឆ្អែត​ស្កប់ស្កល់​ ​បំរើ​ដោយ​កាមគុណ​ទាំង៥​ ​នេះ​ឈ្មោះថា​ ​សុខល្លិកានុយោគ​ទី៤​។​ ​ម្នាល​ចុន្ទ​ ​សុខល្លិកានុយោគ​ ​៤យ៉ាងនេះ​ឯង​ ​ជា​ធម៌​ថោកទាប​ ​ជា​របស់​អ្នកស្រុក​ ​ជា​របស់​បុថុជ្ជន​ ​មិនមែន​ជា​របស់​ព្រះ​អរិយៈ​ ​មិនមែន​ប្រកបដោយ​ប្រយោជន៍​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ប្រាសចាក​រាគៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រំលត់ទុក្ខ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ដឹង​ក្រៃលែង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ទេ​។​ ​ម្នាល​ចុន្ទ​ ​ហេតុ​ជាទី​តាំង​ ​រមែង​មាន​យ៉ាងនេះ​ ​គឺ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់